ភ្លើងឆេះការិយាល័យប្រៃសណីយ៍នៅហ្វីលីពីន របួសមនុស្ស៤នាក់

ម៉ានីល៖ ការិយាល័យការពារគ្រោះអគ្គីភ័យ (BFP) នៅថ្ងៃទី២២ ខែឧសភា បានរាយការណ៍ថា អគ្គិភ័យបានឆាបឆេះអគារការិយាល័យប្រៃសណីយ៍ប្រវត្តិសាស្ត្រមួយកន្លែង ដែលមានអាយុកាលមួយសតវត្សមកហើយ នៅក្នុងរដ្ឋធានីម៉ានីល របស់ប្រទេសហ្វីលីពីន បណ្តាលឱ្យមនុស្ស៤នាក់រងរបួស។

ការិយាល័យការពារគ្រោះអគ្គីភ័យ (BFP) បានបញ្ជាក់ថា អគ្គិភ័យបានឆាបឆេះនៅការិយាល័យប្រៃសណីយ៍មួយកន្លែង ស្ថិតនៅកណ្តាលប្រទេសហ្វីលីពីន នៅម៉ោងប្រហែល១១យប់ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃអាទិត្យម្សិលមិញ ហើយយ៉ាងហោចណាស់មនុស្ស៤នាក់ ត្រូវបានរាយការណ៍ថា បានរងរបួស។

គិតមកទល់ពេលនេះ ការស៊ើបអង្កេតបឋមបានបង្ហាញថា អគ្គិភ័យផ្តើមចេញពីបន្ទប់ក្រោមដីនៃអគារកម្ពស់៤ជាន់។
ការិយាល័យការពារគ្រោះអគ្គីភ័យ (BFP) បន្ថែមថា រូបរាងអគារនៅខាងក្រៅនៅតែរក្សាសភាពដដែល ហើយគិតមកទល់ពេលនេះ ក្រុមពន្លត់អគ្គិភ័យបន្តបាញ់ពន្លត់អគ្គិភ័យបានទាំងស្រុងហើយ៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner