សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ កម្ពុជា-គុយបាបន្តកិច្ចសហ ប្រតិបត្តិ ការនារីប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិ ឱ្យលោកជំទាវ ថេរេសា អំម៉ារែល ប៊ូអិ (Teresa Amarelle Boue) ប្រធាន សហ័ន្ធនារីនៃសាធារណរដ្ឋគុយបា និងជា សមាជិកនៃការិយាល័យនយោ បាយ និងក្រុមប្រឹក្សារដ្ឋ ដឹកនាំគណប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទទី២២ ខែឧសភា ឆ្នាំ២០២៣ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ថេរេសា អំម៉ារែល ប៊ូអិ បានកោតសសើរ ចំពោះការអភិវឌ្ឍយ៉ាង ឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពជា ក្រោម ការដឹកនាំរបស់សម្តេចតេជោ ។លោកជំទាវបាននាំនូវការសាកសួរ សុខទុក្ខ ពីសំណាក់បក្ស និងរដ្ឋាភិបាលគុយបា ជូនចំពោះសម្តេច តេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិតដោយសេចក្តីនឹករលឹក។

ក្នុងជំនួបនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង លោកជំទាវ ថេរេសា អំម៉ារែល ប៊ូអិ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះ ភាពល្អប្រសើរនៃចំណងការទូតរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៦៣ឆ្នាំ កន្លងទៅ ដែលបានរួមចំណែកធ្វើឱ្យ ទំនាក់ទំនងមិត្តភាព ការជួយជ្រោម ជ្រែង គ្នា ទៅវិញទៅមកលើឆាកអន្តរជាតិ សហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ កម្ពុជា-គុយបា ត្រូវបាន ពង្រឹងពង្រីក កាន់តែល្អប្រសើរថែមទៀត ។ ជាពិសេស ពង្រឹងនូវកិច្ចសហប្រតិបត្តិ ការរវាងនារីកម្ពុជា និង នារីគុយបា តាមរយៈ ការធ្វើទស្សនកិច្ចផ្សេងៗ និងការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ៕

ដោយ៖ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner