សម្តេចតេជោអំពាវនាវពលរដ្ឋបន្តថែរក្សាសន្តិភាព (Video Inside)

សម្តេចតេជោបានអំពាវនាវពលរដ្ឋបន្តថែរក្សាសន្តិភាពដែលជាកត្តាគន្លឺះតែមួយគត់ ក្នុងការធ្វើឱ្យប្រទេសមានការរីកចំរើន និងការអភិវឌ្ឍន៍ជឿនលឿន ដូចបណ្តាប្រទេសជាច្រើននៅលើសកលលោក។

ប្រទេសកម្ពុជាកាលពីក្នុងអតីតកាល បានធ្លាក់ក្នុងសង្គ្រាម និងអំពើកាប់សម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលពេលនោះហើយ កម្ពុជាគឺជាប្រទេសមួយដែលវិះតែបាត់បង់អត្តសញ្ញាណជាតិរបស់ខ្លួនថែមទៀត បើគ្មានការជួយទាន់ពេលវេលា ពីគណបក្សប្រជាជនកម្ពុជា ដែលបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ និងបានជួយរំដោះប្រទេស ឱ្យរួចចាកផុតពីរបបកាប់សម្លាប់ខ្មែរក្រហម នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

សម្តេចតេជោ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករនិយោជិតនៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ឧសភា បានអំពាវនាវពលរដ្ឋថែរក្សាឱ្យបាននូវសន្តិភាព ដែលកម្ពុជារកបានដោយលំបាកកន្លងមកនេះ។

ប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ បានធ្វើឡើងខណៈមេខ្លោងឧទ្ទាមនៅក្រៅស្រុក ដឹកនាំដោយទណ្ឌិតសែស្រឡាយក្បត់ជាតិ៣ជំនាន់ បាននិងកំពុងរកវិធីទុច្ចរឹតសព្វបែបយ៉ាង ក្នុងបំណងនាំកម្ពុជាដែលមានសន្តិភាពធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលសាឡើងវិញ។

ads banner