ជប៉ុនគ្រោងផ្តល់ឥណទានសម្បទានជាង៥៥លានដុល្លារដល់កម្ពុជា (Video Inside)
រដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់ឥណទានសម្បទានប្រមាណជាង៥៥លានដុល្លារអាមេរិក ដើម្បីជួយកម្ពុជាលើហេដ្ឋានរចនាសម្ព័ន្ធ និងវិស័យអប់រំ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃច័ន្ទនេះបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភាសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុន លោកអ៊ីអ៊ីណុ អាត់ស៊ីស្ហ៊ី UENO Atsushi នឹងចុះហត្ថលេខាផ្តល់ឥណទានសម្បទាននេះដល់កម្ពុជា។
ឥណទានសម្បទានលើគម្រោងទាំងពីរ រួមមាន៖ ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ៧ពាន់ ២០៥លានយ៉េន ដែលស្មើនឹងប្រមាណ ៥២លាន ៦សែនដុល្លារ សម្រាប់អនុវត្តទី១ «គម្រោងការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥ នៃកំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម ដំណាក់កាលទី៤»។ និងទី២. ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន៣៦៦ លានយ៉េន ដែលស្មើនឹងប្រមាណ២លាន៦៧ម៉ឺនដុល្លារអាមេរិក សម្រាប់អនុវត្ត «គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។