ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីក្នុងថ្ងៃនេះសន្យាថា លោកអ្នកនឹងទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ទន្ទឹមនឹងនោះដែរ លោកអ្នកមិនគួរបន្ថយល្បឿនក្នុងការអនុវត្តការងារនោះទេ។ អ្នកគួរប្រឹងប្រែងដើម្បីទទួលបានលទ្ធផលដែលចង់បាន។ ក្នុងពេលនេះដែរសូមលោកអ្នកកុំចូលទៅពាក់ព័ន្ធនឹងរឿងលុយកាក់ ពិសេសករណីខ្ចីបុល បើមិនដូច្នេះលោកអ្នកអាចប្រទះនឹងការខាតបង់។ ដោយឡែក ប្រសិនបើអ្នកមិនច្បាស់លាស់ក្នុងការងារអ្វីមួយ សូមធ្វើការពិភាក្សាជាមួយមនុស្សដែលអ្នកជឿទុកចិត្ត ហើយមិនត្រូវទុកការងារនោះចោលនោះទេ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ ហើយប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុនគឺមិនត្រូវមានចិត្តស្ទាក់ស្ទើរឡើយ។ ប៉ុន្តែសូមលោកអ្នកប្រាកដថា ការងារនោះបានសិក្សាច្បាស់លាស់ហើយ ពីព្រោះលោកអ្នកមិនអាចទទួលការខាតបង់ផ្នែកហិរញ្ញវត្ថុឡើយក្នុងស្ថានភាពពេលនេះ។ សូមលោកអ្នកគិតគូរអំពីការចែករំលែកខ្លះៗជាមួយអ្នកដទៃ។ ដោយឡែកស្ថានភាពខ្លះជាមួយដៃគូអាជីវកម្មអាចនឹងមានសភាពតានតឹង ដូច្នេះអ្នកគួរកំណត់ការប្រាស្រ័យទាក់ទងឲ្យស្ថិតក្នុងទំហំតូច និងចំពោះតែមនុស្សដែលអ្នកជ្រើសរើស។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរទៅដោយរលូន ព្រមទាំងទទួលបានការគាំទ្រយ៉ាងកក់ក្តៅ។ ថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តដោះដូរការងារ ឬការទទួលខុសត្រូវបាន ប៉ុន្តែប្រយ័ត្នប្រយែងក្នុងការរៀបចំឯកសារ ពីព្រោះលោកអ្នកកំពុងមានសញ្ញាណនៃការទទួយកំហុសឆ្គងផ្នែកឯកសារផ្លូវការ។ អ្វីៗគួរតែត្រូវរៀបចំឲ្យបានម៉ត់ចត់ជាទីបំផុត។ ចំណែកក្នុងរង្វង់មិត្តរូមការងារ និងថ្នាក់លើ ត្រូវជៀសឲ្យបាននូវគំនិតយោបល់ទាំងឡាយណាដែលនាំឲ្យប៉ះពាល់ប្រយោជន៍អ្នកដទៃ។ អ្វីដែលគួរបំភ្លេចចោល មិនចាំបាច់គាស់ឡើងវិញនោះទេ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យជាទីមោទនក្រៃលែងក្នុងថ្ងៃនេះ។ ចំពោះការងារទាំងឡាយដែលធ្លាប់ជាឧបស័គ្គនឹងក្លាយទៅជារឿងងាយស្រួលទៅវិញ។ ក្នុងនោះអ្វីដែលលោកអ្នកត្រូវចងចាំ គឺមិនត្រូវងាកចេញពីគម្រោងផែនការដែលបានគ្រោងទុក បើទោះលោកអ្នកមិនទាន់មានពេលវេលាគ្រប់គ្រាន់ក្នុងការអនុវត្តក្តី ពីព្រោះស្ថានភាពល្អ និងវិជ្ជមានស្ថិតក្នុងកណ្តាប់ដៃរបស់អ្នក។ ដោយឡែក លោកអ្នកមិនចាំបាច់បារម្ភនឹងរឿងអ្វីឡើយ ពីព្រោះលោកអ្នកទទួលបានអំណោយផលសម្រាប់ការគ្រប់គ្រង ព្រមទាំងកែប្រែស្ថានការណ៍។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងក្លាយទៅជាម្ចាស់នៃភាពជោគជ័យទាំងឡាយ ដូច្នេះគ្មានអ្វីដែលអ្នកត្រូវបារម្ភសោះឡើយ។ ប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះកិច្ចការដែលកំពុងអនុវត្តគឺលោកអ្នកអាចផ្លាស់ប្តូរបាន។ ចំពោះការងារណាដែលអ្នកបានគ្រោងទុកហើយ ចូរធ្វើវាចុះ ពីព្រោះភាពជោគជ័យគឺនៅពីមុខអ្នក។ ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់លើស្ថានភាពហិរញ្ញវត្ថុ។ សូមចាប់ផ្តើមគិតគូរពីការសន្សំប្រាក់ជាក់លាក់មួយទៅក្នុងគណនីសន្សំរបស់អ្នករៀងរាល់ខែ។ ចំពោះទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន ត្រូវគិតគូរឲ្យបានល្អអំពីភាពស្មោះត្រង់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីរបស់អ្នកដំណើរការទៅជាប្រក្រតី ក៏ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើសកម្មភាពទេ ដូច្នេះសូមពន្យារពេលចំពោះរឿងសំខាន់ៗរហូតដល់ថ្ងៃក្រោយ។ គួរធ្វើការងារសាម័ញ្ញដែលមិនត្រូវការវិធីសាស្រ្តទទួលខុសត្រូវខ្ពស់។ ថ្ងៃនេះបើទោះជាមិនតម្រូវឲ្យអ្នកធ្វើការពីពេលព្រឹកក្តី ក៏គូរកុំចោលវេលា ចាប់ផ្តើមការងារឲ្យបានរួសរាន់ ហើយកុំបដិសេធការណែនាំណាមួយឡើយ។ សូមរស់រាយរាក់ទាក់ និងព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមានគ្រប់កាលទេស។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេចការងារទាំងឡាយដែលមានក្នុងដៃ ឬការងារដែលលោកអ្នកកំពុងរងចាំលទ្ធផលជាយូរណាស់មកហើយ។ ប៉ុន្តែលោកអ្នកកុំទាន់ចាប់យកការងារថ្មី ឬការបណ្តាក់ទុនធំឡើយ គួរផ្តោត និងចំណាយពេលវេលាក្នុងភារកិច្ចបច្ចុប្បន្នឲ្យបានល្អទៅគឺបាន។ ដោយឡែកក្នុងពេលនេះលោកអ្នកទទួលបានភាពឆ្លាតវៃ និងរហ័រហួន ដូច្នេះភាគច្រើនអ្នកនឹងអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយនឹងរកឳកាសដើម្បីកែប្រែកំហុស។ អ្វីដែលអ្នកគួរយកចិត្តទុកដាក់បន្ថែមគឺការបង្កើនទំនាក់ទំនងការទូត។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់លោកអ្នកមានដំណើរការទៅដោយរលូន និងជោគជ័យខ្លាំងណាស់។ ថ្ងៃនេះសូមលោកអ្នកធ្វើសកម្មភាពដោយអង់អាច និងម៉ឹងម៉ាត់ ប៉ុន្តែក៏ត្រូវមើលកាលទេសផងដែរ។ លោកអ្នកគួរជឿទុកចិត្តលើសមត្ថភាព និងបទពិសោធន៍របស់ខ្លួនឯង ហើយគួរចាប់យកការងារណាដែលទាក់ទងនឹងការច្នៃប្រឌិត។ ពេលវេលាថ្ងៃនេះទាមទារឲ្យពង្រឹងសមត្ថភាពការទូត ប៉ុន្តែក៏ត្រូវប្រយ័ត្នប្រយែងក្នុងការជឿទុកចិត្តអ្នកដទៃផងដែរ ពីព្រោះមនោសញ្ចេតនាអាចធ្វ់ឲ្យអ្នកធ្លាក់ក្នុងស្ថានភាពយ៉ាប់យឺន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបញ្ហាហិរញ្ញវត្ថុតូចៗមួយចំនួនអាចកើតឡើង ដូច្នេះត្រូវប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើប្រតិបត្តិការណ៍ទាក់ទងនឹងប្រាក់កាស ជាពិសេសមិនត្រូវចូលរួមក្នុងសកម្មភាពវិនិយោគទេ។ នៅក្នុងថ្ងៃនេះលោកអ្នកអាចប្រឈមទៅនឹងការសម្រេចចិត្តដែលទាក់ទងការងារ និងជំនួញរបស់អ្នក ដូច្នេះសូមសម្រេចចិត្តយោងទៅតាមស្ថានការណ៍ និងពត៌មានដែលអ្នកមានច្បាស់លាស់។ ចំពោះគម្រោងការងារខ្លះដែលទើបនឹងកើតឡើង គឺមិនត្រូវរហ័សរហួសចាប់យកពេកទេ គូរបន្តធ្វើការងារដែលមានក្នុងដៃសិន។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចសម្រេចចិត្តអនុវត្តការងារដែលបានគ្រោងទុក ឬចាប់យកការងារថ្មីបានដោយគ្មានអ្វីជំទាស់ទេ ប៉ុន្តែក៏ត្រូវធ្វើការងារដោយច្បាស់លាស់ផងដែរ។ ភាពជោគជ័យធំ អាស្រ័យទៅលើវិន័យរបស់អ្នកទាំងស្រុង។ ក្រៅពីនេះសូមមានភាពរួសរាយរាក់ទាក់ និងមានអធ្យាស្រ័យខ្ពស់ចំពោះមនុស្សនៅជុំវិញខ្លួន។ ថ្ងៃនេះរាល់ភាពស្មុគ្រស្មាញនានា ទាមទារឲ្យលោកអ្នកព្យាយាមដោះស្រាយឲ្យអស់លទ្ធភាព កុំបន្សល់ទុករហូតដល់ស្អែកឡើយ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកកំពុងមានដំណើរការល្អ។ ប៉ុន្តែនោវេលាថ្ងៃនេះសូមព្យាយាមកំណត់ការប្រាស័្រយទាក់ទងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូ ធ្វើយ៉ាងណាកុំឲ្យមានជម្លោះ ឬមតិរិះគន់ឡើយ។ បើអាចសូមកុំចូលរួមក្នុងការប្រជុំ និងការចរចា ពីព្រោះភាគច្រើនអ្នកមិនអាចឈានដល់ការយល់ស្របចំពោះអ្វីឡើយ។ លោកអ្នកក៏ត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឲ្យមូលផងដែរ ដោយមិនត្រូវបែងចែកអារម្មណ៍ច្រើនក្នុងពេលតែមួយនោះទេ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីដំណើរការទៅដោយប្រក្រតី ប៉ុន្តែលទ្ធផលធំដុំនៅមិនទាន់អាចទទួលបាននោះទេ។ ប៉ុន្តែលោកអ្នកនឹងទទួលបានភាពវិជ្ជមានក្នុងការផ្លាស់ប្តូរក្នុងវិស័យវិជ្ជាជីវៈ។ បើទោះបីជាការងារខ្លះ នៅមិនទាន់ទទួលបានភាពរីករាយក៏ដោយ ប៉ុន្តែនៅពេលអនាគតដ៏ខ្លី អ្នកនឹងមានឳកាសដើម្បីអនុវត្តគំនិតទាំងអស់របស់អ្នក។ ទន្ទឹមនឹងនោះ ភាគច្រើនអ្នកអាចបង្កើតទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន រួមទាំងគូប្រជែងផងដែរ។ ដោយឡែក លោកអ្នកនៅតែមានលទ្ធភាពគ្រប់គ្រាន់ដើម្បីការពារ ទស្សនៈ និងផ្នត់គំនិតរបស់ខ្លួន។
ចំណាំៈ
ឆ្នាំទាំង៥ ឆ្លូវ ថោះ រោង មមី មមែ រាសីឡើងខ្ពស់ត្រដែត។