ចិន បង្ហាញបំណងចង់បង្កើតសាកលវិទ្យាល័យបច្ចេកទេសផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈប្រតិភូរបស់ប្រទេសចិន បានបង្ហាញបំណងចង់បង្កើតសាកលវិទ្យាល័យបច្ចេកទេសមួយ លើផ្នែកវិទ្យាសាស្ត្រ នៅកម្ពុជា នាពេលខាងមុខ ដើម្បីជំរុញជំនាញបច្ចេកទេសដល់សិស្សនិស្សិតកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។

គោលបំណងនេះត្រូវបាន លើកឡើងបែបនេះ ត្រូវបានធ្វើឡើងតាមរយៈជំនួបសម្ដែងការគួរសម និងពិភា ក្សាការងារ រវាង លោក កាវ ជាន ប្រធានក្រុមប្រឹក្សាភិបាល សមាគមកម្ពុជា-ចិន ជាមួយសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិ កា រកិច្ច កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ លោក កាវ ជាន បានថ្លែងកោតសសើរចំពោះការអភិវឌ្ឍឆាប់រហ័សរ បស់កម្ពជា ខណៈលោកក៏បានបង្ហាញអំពីបំណងរបស់លោកក្នុងការបង្កើតសាកលវិទ្យាល័យបច្ចេកទេសមួ យ ផ្នែកវិទ្យាសាស្ត្រ នៅកម្ពុជា ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលកម្ពុជា-ចិនផងដែរ។

ទោះជាមិនបានបញ្ជាក់ពីពេលវេលានៃការបង្កើតសាកលវិទ្យាល័យនេះនាពេលណាក្តី ប៉ុន្តែលោក កាវ ជាន តាមរយៈបណ្តាញសង្គមហ្វេសប៊ុកសម្ដេចកិត្តិសង្គហណ្ឌិត ម៉ែន សំអន បាន លើកឡើង ដូច្នេះថា ៖ «សាកលវិទ្យាល័យ ដែលចង់បង្កើតឱ្យលេចចេញរូបរាងនេះ នឹងផ្តល់ឱកាសឱ្យ ប្រទេសទាំងពីរបានស្វែងយល់កាន់តែច្បាស់លើ វិស័យសិក្សាធិការ និងវិស័យវិទ្យាសាស្ត្រ និងបានបង្កើននូវបច្ចេកទេសក្នុងការសិក្សាស្រាវជ្រាវបានថែ ម កាន់តែល្អប្រសើរមួយកម្រិតទៀត»។

ជាការឆ្លើយតប សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាន ថ្លែងថា ចំពោះគម្រោងបង្កើតសកលវិទ្យាល័យបច្ចេកទេស គឺលោកស្រីមានការគាំទ្រយ៉ាងពេញទំហំង ចំពោះគំនិតផ្តួចផ្តើមនេះ។ ជាមួយគ្នានេះ លោកស្រី ក៏បានណែនាំ ទៅ គណៈប្រភិភូចិនពីគម្រោងបង្កើតសកលវិទ្យាល័យនេះ ត្រូវធ្វើសំណើទៅកាន់ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងយុវជននិងកីឡា ដើម្បីពិភាក្សាលើគម្រោងនេះឲ្យបានស៊ីជម្រៅបន្ថែមទៀត។

គួរបញ្ជាក់ដែរថា តាមរយៈជំនួប ដែរ ភាគីកម្ពុជា-ចិន ក៏បានបង្ហាញការប្តេជ្ញាជំរុញកិច្ចសហការរួមគ្នា ធ្វើឱ្យគំនិតផ្តួចផ្តើមលើគោលការណ៍ ផ្លូវនិងខ្សែរក្រវ៉ាត់ របស់លោកប្រធានស៊ីជិនពីង ឱ្យទទួលបានជោគជ័យថែមទៀត។

ពាក់ព័ន្ធនឹងគោលបំណងបង្កើតសកលវិទ្យាល័យនេះដែរ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បាន ប ង្ហាញការស្វាគមន៍ និង គាំទ្រលើជំនាញបច្ចេកទេសពីគ្រប់ភាគីពាក់ព័ន្ធនានា ខណៈលោកថា ក្រសួងបានអនុវត្តន៍គោលនយោបាយវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដោយស្វាគមន៍ និងលើកទឹកចិត្តការសិក្សា បង្រៀនពាក់ព័ន្ធមុខវិជ្ជាSTEM។

លោកបានប្រាប់ថា ៖ «កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតសាលារៀនជំនាន់ថ្មី ដោយផ្តោត លើការសិក្សា និងបង្រៀនមុខវិជ្ជាSTEM ហើយកិច្ចប្រឹងប្រែងរបស់បុគ្គលិកអប់រំ និងអ្នកសិក្សាដែលចូលរួមពង្រឹងការអប់រំផ្នែកSTEM និងការអប់រំឌីជីថល បាននិងបន្តចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាឱ្យកាន់តែរីកចំរើនឡើង»៕ ដោយ៖ បូរ ពេជ្យហ្សាលីន

ads banner