អភិបាលខេត្តកណ្តាលអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែង
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
កណ្តាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញ បើក ការរដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែង ប្រវែង៣០ម៉ែត្រ ទទឹង ៧ម៉ែត្រ (ឈ្មោះថាស្ពានជោគជ័យ) និងបានសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ នៅក្នុងពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថាការកសាងស្ពានមួយនេះ ដើម្បីចូល រួមអភិវឌ្ឍក្នុងសហគមន៍មូលដ្ឋាន ឱ្យប្រជាពលរដ្ឋមានភាពងាយស្រួល ដឹក កសិផល ជាពិសេសសិស្សានុសិស្សធ្វើដំណើរទៅ រៀនសូត្រដែលកន្លងមក មានការលំបាកព្រោះជាស្ពានចាស់មានទំហំតូច អាចឆ្លងបានត្រឹម អ្នកថ្មើ ជើង ជិះកង់ម៉ូតូតែប៉ុណ្ណោះ។

ឯកឧត្ដម បានបន្តថា សូមបងប្អូនចេះស្រឡាញ់ និងការពារ សន្តិភាពដែល មានដូចសព្វថ្ងៃប្រទេស។មានសន្តិភាពទើបមានការអភិវឌ្ឍនិងជីវភាព គ្រួសារកាន់តែលើកកម្ពស់៕ ដោយ៖ រ៉ាវុធ


