អនុប្រធានទី២រដ្ឋសភា៖ សន្តិសុខទឹកពិតជាមានការពាក់ព័ន្ធ ទៅនឹងវិស័យ ជាច្រើន ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព
ភ្នំពេញ៖ នៅក្នុងដំណាក់កាលនៃបម្រែបម្រួលអាកាសធាតុ និងការប្រែប្រួល សណ្តាប់ធ្នាប់ពិភពលោក សន្តិសុខស្បៀង ទឹកមានសារៈសំខាន់ ខ្លាំងណាស់ ដើម្បីធានាបាននូវការបម្រើជូនប្រជាជនក្នុងពេលដែលមានវិបត្តិសង្គ្រាមកើតឡើង។ ហេតុដូចនេះ សន្តិសុខទឹក ពិតជាមានភាព ពាក់ព័ន្ធទៅនឹងវិស័យជា ច្រើន ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ការគ្រប់គ្រង និងត្រួត ពិនិត្យ លើ បរិមាណនិងគុណភាពទឹក ទាមទារនូវការយល់ដឹងអំពីវិទ្យាសាស្រ្ត បរិស្ថាន សង្គម និងតម្រូវការរបស់មនុស្ស ជាពិសេស ការវិនិយោគលើការ កសាងធនធានមនុស្ស បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធទឹក។
ខាងលើនេះជាកាលើកឡើងរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ក្នុងឱកាសទទួលជួបឯកឧត្តម ចែ អ៊ីលប្យុន (Jae-il Byun) ប្រធានក្រុមប្រឹក្សាសភាទឹកអាស៊ី (Asia National Assembly Water Consultative ,AAWC) ក្នុង ឱកាសដែល ឯកឧត្តម ដឹកនាំគណៈប្រតិភូ អញ្ជើញមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា ភិបាលទឹកនៃ សភាអាស៊ីលើកទី៥ នៅកម្ពុជា ពីថ្ងៃទី២៣-២៥ ខែឧសភា ឆ្នាំ២០២៣។
លោកជំទាវបន្តថា កិច្ចប្រជុំ AAWC លើកទី៥ ធ្វើឡើងស្របពេលដែល ព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ដែលកម្ពុជាធ្វើ ជាម្ចាស់ ផ្ទះទើប តែបញ្ចប់ប្រកបដោយមោទនភាពជាតិ និងជោគជ័យយ៉ាងធំធេងជា ប្រវត្តិសាស្រ្តរបស់កម្ពុជា ។
ចំណែកឯកឧត្តម ចែ អ៊ីលប្យុន បានជម្រាបលោកជំទាវអនុប្រធានទី២រ ដ្ឋ សភា កម្ពុជាដោយកត់សម្គាល់ថា ដោយសារតែបញ្ហា ប្រែប្រួល អាកាសធាតុ ប្រទេសជាច្រើនក្នុងតំបន់អាស៊ានជួបប្រទះបញ្ហាទឹកទាំងនូវរដូវប្រាំង និង រដូវវស្សា។នោះគឺគ្រោះទឹកជំនន់ និងកង្វះទឹក ប្រើប្រាស់ នៅរដូវរាំងស្ងួត។ ឯកឧត្តមបន្តថា វេទិកា AAWC លើកទី៥ នឹងប្រមូលផ្តុំនូវថ្នាក់ដឹកនាំ អ្នកធ្វើគោលនយោបាយ អ្នកជំនាញ បច្ចេកទេស មកពីស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការពិភាក្សា និងរកដំណោះស្រាយផ្សេងៗលើបញ្ហាទឹក រួមមានការគ្រប់គ្រងធនធាន បរិមាណ និងគុណភាពទឹក៕ ដោយ៖ ហេង សម្បត្តិ