តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋខែ្មរអ៊ិស្លាម ជាង១០០០នាក់ នៅស្រុកកំពង់ត្រឡាច ក្នុងថ្ងៃពិធីបុណ្យហាច

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋខ្មែរអ៊ិស្លាមប្រមាណជាង១០០០នាក់នៅស្រុកកំពង់ត្រឡាច ទទួលកញ្ចប់អាហារ សត្វគោ១១៩ក្បាល ពពែ៣០ក្បាល និងកង់៣០គ្រឿង ត្រូវបានប្រគល់ជូនដល់កុមារកំព្រា កុមារទីទ័លក្រក្នុងថ្ងៃពិធីបុណ្យហាច ហើយនេះក៏ជាលើកទី១៤ ក្នុងពិធីបុណ្យហាចផងដែរ។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណៈអ៊ីម៉ាំខេត្ត ស្ថិតក្នុងភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកជំទាវ កុបម៉ារីយ៉ាស់ និងតំណាងសប្បុរសជនប្រទេសម៉ាឡេស៊ី លោកស្រី ណូតស៊ីទីអាយសះ គណៈអ៊ីម៉ាំខេត្តកំពង់ឆ្នាំងលោក តាំហាជីហាស៊ឹម រួមនឹងសហការរីសប្បុរសជនសមាគមន៍និសិត្យមកពីប្រទេសម៉ាឡេស៊ី អាជ្ញាធរស្រុកឃុំចូលរួមផងដែរ។

អំណោយដែលនាំយកមកប្រគល់ជូនប្រជាពលរដ្ឋខ្មែរអ៊ិស្លាមនៅក្នុងថ្ងៃបុណ្យហាច នេះតាមរយៈគណះអ៊ីម៉ាំខេត្តកំពង់ឆ្នាំង លោក តាំហាជីហាស៊ឹម ជាអំណោយរបស់និសិត្យសកលវិទ្យាលយ័ U .T .M និសិត្យនៃមហាវិទ្យាលយ័ U. I.A និងCOllGE .M.OU និងអំណោយសមាគមន៍ ASAS(អាសាស់)។ ក្នុងនោះ អំណោយដែលនាំយកមកចែកជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ៥គីឡូក្រាម ស្ករស ទឹកដោះគោ ត្រីខកំប៉ុង។ ដោយឡែក កង់ចំនួន៣០គ្រឿង ត្រូវបានប្រគល់ឲ្យកុមារកំព្រា និងកុមារក្រីក្រផងដែរ។ ជាមួយគ្នានេះ គោ១១៩ក្បាល និងពពែ៣០ ក៏ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋាសនិកខ្មែរអ៊ិស្លាម នៅតាមភូមិនៅក្នុងឃុំឈូកស និងឃុំច្រេស សម្រាប់ធ្វើជាម្ហូបក្នុងថ្ងៃបុណ្យហាច ផងដែរ ។

គណៈអ៊ីម៉ាំខេត្តកំពង់ឆ្នាំង លោក តាំហាជីហាស៊ឹម បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់លោកស្រី ណូតទីអាយសះ ដែលជានិច្ចជាកាលលោកស្រីតែងតែខិតខំកៀរគរស្វែងសប្បុរសជន ក៏ដូចជានិស្សិតសកលវិទ្យាលយ័ផ្សេងៗនៅប្រទេសម៉ាឡេស៊ី រកការជួយឧបត្ថម្ភក្នុងទឹកចិត្តសប្បរសធម៌ដល់ពលរដ្ឋខ្មែរអ៊ិស្លាមនេះផងដែរ។

ក្នុងឱកាសនោះដែរ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង លោកជំទាវ កុបម៉ារីយ៉ាស់ បានលើកឡើងថាក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រទេសមានសុខសន្តិភាពពេញលេញ ហើយទាំងនេះជាការខិតខំរបស់រាជរដ្ឋាភិបាលទើបមានថ្ងៃនេះ។ លោកជំទាវ សូមឲ្យបងប្អូនខ្មែរអ៊ិស្លាមទាំងអស់ ត្រូវខិតខំថែក្សារសុខសន្តិភាពមួយនេះ ឲ្យនៅគងវង្សរៀងរហូត។ នៅបញ្ចប់ពិធី ក៏មានការប្រគល់កញ្ចប់អាហារ និងគ្រឿងសម្ភារ សាច់គោ និងពពែ ដល់ប្រជាពលរដ្ឋសាសនិកខ្មែរអ៊ិស្លាមផងដែរ៕ម.ន ដោយៈ សុក្ខារិន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner