ក្រុមហ៊ុនធំៗ ចំនួន ១០ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ១១៧៣កន្លែង ដល់យុវជន

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២៣ស្អែកនេះទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកា ការងារដោយសហការជាមួយក្រុមហ៊ុនធំៗ១០ ផ្តល់ឱកាសការងារជាង១ពាន់កន្លែងដល់យុវជនកម្ពុជា។

បើយោងតាមការឱ្យដឹងពីសំណាក់ ទីភ្នាក់ងារជាតិមុខរបរ និងការងារបានឱ្យដឹងថា៖ក្រុមហ៊ុនធំៗចំនួន១០ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ១១៧៣កន្លែង សម្រាប់ យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី “វេទិកាការងារ”។ពិធីនេះនឹងចាប់ផ្តើមពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាក្រុមហ៊ុនធំទាំង១០ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ធនាគារ CAB, ក្រុមហ៊ុន CPF(CP), ក្រុមហ៊ុន GOODHILL, MR Training, MEKONGNET, ក្រុមហ៊ុន JACCS,ក្រុមហ៊ុន UDAYA ,ក្រុមហ៊ុន RMA, និងក្រុមហ៊ុន PATE POK, ក្រុមហ៊ុន MJQ Mengly J. Quach Education។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន។

ទាក់ទិនក្នុងរឿងនេះកញ្ញា ដា គីមយ៉េង បុគ្គលិកផ្នែកស្វែងរក និងជ្រើសរើសធនធនធានមនុស្សនៃក្រុមហ៊ុន CP បានលើកឡើងថា ដោយសារតែឃើញខាង NEA បានផ្សព្វផ្សាយពីឱកាសការងារ និងរៀបចំវេទិកាការងារស្ទើរគ្រប់ទីកន្លែង ដើម្បីជួយដល់អ្នកមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារ ទើបក្រុមហ៊ុនស្នើសុំខាង NEA ដើម្បីចូលរួមផ្សព្វផ្សាយពីឱកាសការងារផងដែរ។

កញ្ញា ជឿជាក់ថាតាមរយៈការសហការជាមួយ NEA នេះ នឹងជួយដល់ក្រុមហ៊ុនឆាប់ទទួលបានបុគ្គលិកតាមតម្រូវការ។

គួរបញ្ជាក់ផងដែរថា កម្មវិធី “វេទិកាការងារ” នេះ គឺយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងការជួយស្វែងការងារធ្វើជូនដល់យុវជន ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិក និង កម្មករនិយោជិត។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner