រដ្ឋមន្រ្តីក្រសួងកសិកម្ម ប្រគល់ទូក និងសម្ភារល្បាត ដល់ស្នាក់ការឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេ មេគង្គខេត្តក្រចេះ

ខេត្តក្រចេះ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៣ខែឧសភា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទូក និងសម្ភារល្បាត នៅស្នាក់ការឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ ។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការលះបង់របស់បងប្អូនឆ្មាំទន្លេដែលបានជួយការពារធនធានសត្វផ្សោតមិនឱ្យបាត់បង់ និងសូមបន្តការងារនេះឱ្យមានប្រសិទ្ធភាពនិងរឹងមាំ ដោយត្រូវគិតគូរក្នុងការអភិរក្សរតន សម្បត្តិឱ្យបានល្អ។ ទាក់ទងនឹងការងារនេះ ត្រូវសហការចូលរួមក្នុងការកំណត់អត្តសញ្ញាណជនប្រព្រឹត្តខុស និងការផ្តល់ឧបករណ៍ល្អៗ ដើម្បីអន្តរាគមន៍បង្ក្រាបបទល្មើសឱ្យបាន និងមានលទ្ធផលល្អ ។

ក្នុងស្មារតីនេះដែរ ត្រូវពិនិត្យលទ្ធភាពរៀបចំឱ្យមានការឆ្លាក់ឈ្មោះអ្នកអភិរក្សផ្សោត និងអ្នកដែល ស្រលាញ់ផ្សោត។ លើសពីនេះទៀត គឺការបើកឱកាសដល់អ្នកដែលស្រលាញ់ផ្សោតអាចចុះឈ្មោះ ជាឆ្មាំការពារ ផ្សោត ដែលនេះជាការចូលរួមសហការពីមហាជនក្នុងប្រតិបត្តិការបង្ក្រាប និងការពាររតនសម្បត្តិរបស់យើងទាំងអស់គ្នា។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានប្រគល់ទូក និងសម្ភារល្បាតដល់ឆ្មាំការពារ ដែលមានដូចជា៖ ទូកម៉ាស៊ីនចំនួន ៦គ្រឿង, អាវពោងចំនួន ៤៤អាវ ,សឺម៉ែលចំនួន ២៤គ្រឿង ,និងថវិកាឧបត្ថម្ភពីអភិបាលខេត្តក្រចេះ ៥,៥លានរៀល សម្រាប់បុស្តិ៍ឆ្មាំទាំង ១១ ហើយមន្ទីរកសិកម្មក៏បានចូលរួមឧបត្ថម្ភសារ៉ុងដល់អ្នកចូលរួមផងដែរ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ បានចូលរួមដុតបំផ្លាញសម្ភារនេសាទខុស ច្បាប់ ដែល បង្ក្រាបបាន ដូចជាឧបករណ៍ឆក់ក្តៅ ឆក់ត្រជាក់ មងក្រឡាធំ និងឧបករណ៍មួយចំនួនទៀត៕ ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner