កម្ពុជាប្រទេសតូច ប៉ុន្តែមានបេះដូងទូលាយ

ភាពជោគជ័យជាប្រវត្តិសាស្ត្រនៃមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងជាលើកទី១ សម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ និងជាពិសេសការមិនយកថ្លៃស្នាក់នៅ ហូបចុកពីប្រតិភូកីឡាដែលមកចូលរួម គឺបានបង្ហាញទៅពិភពលោកថា “កម្ពុជាជាប្រទេសតូច ប៉ុន្តែមានបេះដូងទូលាយ”។ លើសពីនេះ ប្រទេសតូចល្អិតមួយនេះ ក៏មានបេះដូងមនុស្សធម៌ធំទូលាយ ដោយបានចូលរួមកិច្ចការមនុស្សធម៌ធំៗជាច្រើន ដូចជាការផ្តល់ជំនួយនានាដល់ប្រទេសក្នុងតំបន់ ក៏ដូចជាអន្តរជាតិដែលជួបប្រទះនូវគ្រោះអាសន្នផ្សេងៗ។ ជាក់ស្តែងដូចជាករណី នាវាទេសចរណ៍ខ្នាតអន្តរជាតិ westerdam ដែលមានផ្ទុកអ្នកដំណើរជាង២ពាន់នាក់ មកពី៤១ប្រទេស ឱ្យចូលចតនៅក្រុងព្រះសីហនុ ដែលពេលនោះ ពិភពលោកមានការភ័យខ្លាចយ៉ាងខ្លាំងអំពីការរីករាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យប្រទេសជាច្រើនមិនអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតដាច់ខាត ទោះបីបានដឹងថា នៅក្នុងនាវានោះមានជីវិតមនុស្សរាប់ពាន់នាក់ដែលកំពុងអស់សង្ឃឹមហើយប្រឈមនឹងអត់ស្បៀងអាហារ និងជាពិសេសប្រឈមនឹងគ្រោះកាចនៃជំងឺឆ្លងកូវីដ-១៩។ ជាចុងក្រោយ បើទោះបីកម្ពុជាជាប្រទេសតូចគ្មានធនធានដូចប្រទេសធំៗមួយចំនួនមែនពិត ប៉ុន្តែកម្ពុជាមានបេះដូងមនុស្សធម៍ធំទូលាយបានទទួលស្វាគមន៍នាវាចូលចត និងបានសង្គ្រោះអ្នកទេសចរ និងនាវិកទាំងអស់ចេញពីនាវាហើយបានរៀបចំកន្លែងឱ្យស្នាក់នៅព្យាបាល និងបានរៀបចំឱ្យបងប្អូនអ្នកទេសចរទាំងអស់បានធ្វើដំណើរតាមយន្តហោះវិលទៅជួបជុំក្រុមគ្រួសារនៅប្រទេសកំណើតខ្លួនវិញប្រកបដោយសុវត្ថិភាព។ ដោយឡែកចំពោះកិច្ចចូលរួមការពារសុខសន្តិភាពក្នុងតំបន់ និងពិភពលោក កម្ពុជា បានបញ្ជូនកងទ័ពទៅចូលរួមការពារសុខសន្តិសុខក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ៕

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #មោទនភាពជាតិខ្មែរ #បេះដូងធំ #កម្ពុជាប្រទេសតូច

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

To all social media

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner