រដូវផ្សិតប៉ក់ក្នុងតំបន់ការពារធម្មជាតិ!

អត្ថបទដោយ៖
AMS OneMinute

ប្រជាសហគមន៍ទទួលបានចំណូលពីការការពារនិងអភិរក្សព្រៃឈើដោយប្រមូលបានអនុផលព្រៃឈើដែលជាចំណូលបន្ថែមសម្រាប់ពួកគាត់។ ក្នុងមួយឆ្នាំៗ ផ្សិតប៉ក់ជាច្រើនតោនត្រូវបានប្រមូលផល និងអាចលក់បានចន្លោះពី ៣ ម៉ឺនទៅ ៤ ម៉ឺនរៀលក្នុងមួយគីឡូក្រាម ហើយបានផ្តល់ចំណូលបន្ថែមដល់ប្រជាសហគមន៍។ ផ្សិតប៉ក់អាចយកទៅកែច្នៃចេញជាមុខម្ហូបផ្សេងៗដូចជា ស្ងោ ឆា ខ និងស្លរ ជាដើម។

រក្សាឈើឈរដើម្បីរកចំណូលសេដ្ឋកិច្ចសម្រាប់ជាតិ និងសហគមន៍ តាមរយៈការលក់ឥណទានកាបូន, ទេសចរណ៍ធម្មជាតិ និងការប្រមូលអនុផលព្រៃឈើតាមរដូវកាល។

✍🏽 Neth Pheaktra

#ams1minute

ads banner