អ.វ.ត.ក រៀបចំទស្សនកិច្ចសិក្សាជូនសិស្សានុសិស្ស ១៥០នាក់ ដើម្បីស្វែងយល់ពីរបបខ្មែរក្រហម

អត្ថបទដោយ៖
CPA

កំពង់ចាម៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាជូនសិស្សា នុសិស្ស ប្រមាណ ១៥០ នាក់ មកពីវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីជួយ ជំរុញ យុវជនឱ្យ បាន យល់ ដឹងបន្ថែម និងចង ចាំ អំពីសោកនាដកម្ម របស់ប្រជាជនកម្ពុជានៅក្នុងរបបខ្មែរក្រហម និងការជំនុំជម្រះក្ដីលើឧក្រិដ្ឋកម្មក្នុងរបបឃោរឃៅនោះ។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៣ ដោយក្នុងនោះសិស្សានុសិស្សទាំងអស់ទទួល បាន ការស្វាគមន៍ និង បទបង្ហាញ ពីមន្ដ្រីផ្នែកកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម អំពី ដំណើរការជំនុំជម្រះក្ដី លើអតីតមេដឹកនាំខ្មែរក្រហម និង សមិទ្ធិផល របស់ អ.វ.ត.ក និង បាន ទស្សនា ស្វែងយល់ អំពី រឿងរ៉ាវ ប្រវត្តិសាស្ដ្រ នៅក្នុងវិមានឈ្នះឈ្នះ សារៈមន្ទីរឧក្រិដ្ឋកម្ម ប្រល័យ ពូជ សាសន៍ទួលស្លែងនិង មជ្ឈ មណ្ឌល ប្រល័យពូជសាសន៍ជើងឯក។ នេះបើតាមការចុះផ្សាយ របស់ (អ.វ.ត.ក) ។

អ្នកគ្រូ ចន សុជាតិ តំណាងក្រុមដឹកនាំសិស្ស បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ សិស្សានុសិស្សទាំងអស់ ដើម្បីឱ្យពួកគេ បានដឹង ប្រវត្តិសាស្ដ្រកម្ពុជាដែល ប្រជាជនខ្មែរធ្លាប់ បានជួបប្រទះ និង ចូលរួម ការពារ កុំ ឱ្យ កម្ពុជាដើរជាន់ប្រវត្តិសាស្ដ្រ ដែលខ្មៅងងឹត ដូច្នោះម្ដងទៀត។ អ្នកគ្រូបន្ថែមថា កម្មវិធីនេះក៏បាន ផ្ដល់ ឱ្យសិស្សបាន យល់ និងបានឃើញជាក់ស្ដែង ពីសមទ្ធិផលនានា ក្រោមការដឹងនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋនៅថ្នាក់ក្រោមមានសុខសន្តិភាព រុងរឿង សម្បូរសប្បាយផងដែរ។

អ្នកគ្រូ សុជាតិ បានសម្ដែងនូវក្ដីអំណរអរគុណដល់ប្រមុខ រាជ រដ្ឋាភិបាលកម្ពុជា ដែលលោក បាន កំពុង ដឹកនាំ ប្រ ទេស ឱ្យទទួល បាន សុខសន្ដិភាព និង បានរីក ចម្រើន គ្រប់វិស័យ រហូតមក ដល់ សព្វថ្ងៃនេះ និងបាន អរ គុណដល់ សាលាក្ដីខ្មែរ ក្រហម ដែល បាន រៀបចំ កម្មវិធី ទស្ស ន កិច្ច សិក្សានេះឡើង ដើម្បីឱ្យ យុវ ជនបានស្វែង យល់ច្បាស់ អំពីប្រវត្តិសាស្ដ្ររ បស់ កម្ពុជា ។

ពាក់ព័ន្ធរបបខ្មៅងងឹតខ្មែរក្រហមនេះដែរ (អ.វ.ត.ក) កាលពីខែមីនា ឆ្នាំ ២០២៣ បានរៀបចំ កម្មវិធីទស្សនកិច្ចសិក្សា ជូនសិស្សានុ សិស្ស ប្រមាណ២០០នាក់ នៃវិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពុងចាម ទៅទស្សនកិច្ចសិក្សា នៅ សារៈ មន្ទីរ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង មជ្ឈ មណ្ឌល ប្រល័យពូជសាសន៍ជើងឯក វិមាន ឈ្នះ ឈ្នះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាជារឿយៗតែងតែអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យរក្សាបាននូវសុខសន្តិភាពដែលនាំមកនូវការអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។ ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប កាលពីថ្ងៃទី ២៤ ខែឧសភាសម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា ការអនុវត្តនយោបាយឈ្នះឈ្នះបានបញ្ចប់សង្គ្រាម នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី និងសន្តិភាព ដែលបានផ្តល់ឱកាសដល់គ្រប់ផ្នែក។ សម្ដេចតេជោថា៖«អ្វីៗទាំងអស់រស់នៅក្រោមសន្តិភាព ។បើមិនមានសន្តិភាព ចាំតែគេចគ្រាប់ផ្លោង…។សន្តិភាពមានតម្លៃ និងពិបាករកណាស់ កុំចាំបាត់បង់សន្តិភាពហើយបានស្រែករកសន្តិភាព»។

សូមបញ្ជាក់ ថា អ.វ.ត.ក បានរៀបចំទស្សនកិច្ចសិក្សារៀង រាល់សប្ដាហ៍ ជូនសិស្សានុសិស្ស និស្សិត យុវជន និង ពលរដ្ឋទូទៅ ដើម្បីជួយជំរុញដល់ ការចងចាំ និងការចូលរួម ទប់ ស្កាត់ការវិល ត្រ ឡប់ មក វិញ នូវ អំពើឃោរឃៅ ដូចក្នុងរបបខ្មែរក្រហមមកលើទឹកដីកម្ពុជាសាជាថ្មី។ ចាប់តាំងពីឆ្នាំ ២០០៩  រហូតមកដល់ឆ្នាំ២០២៣ នេះ សាធារណជនជាតិ និងអន្តរជាតិជាងកន្លះលាននាក់ហើយ បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សា ក្រោមការសម្របសម្រួល និងរៀបចំដោយផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម៕ ដោយ៖ សុខ រក្សា

ads banner