សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ ឧសភា ២០២៣
១. ម្រេចកំពតរបស់កម្ពុជាកំពុងល្បីល្បាញយ៉ាងខ្លាំងលើទីផ្សារអន្តរជាតិ បើធៀបនឹងម្រេចមកពីប្រទេសដទៃទៀតនៅលើពិភពលោក – AMS Economy
២. ក្រុមហ៊ុនមកពីអាល្លឺម៉ង់ និងចិន គ្រោងបើករោងចក្រ ៦ទីតាំងក្នុងខេត្តកំពង់ស្ពឺ ដោយប្រើប្រាស់ទុនវិនិយោគប្រហែលជាង ៥០លានដុល្លារ ដែលនឹងផ្ដល់ឱកាសការងារក្នុងរង្វង់ពី៦០០០ ទៅ ១ម៉ឺនកន្លែង – ស៊ីស៊ីថាមន៍
៣. គម្រោងអភិវឌ្ឍន៍ថ្មីចំនួន៣ ក្នុងខេត្តព្រះសីហនុ ដែលចំណាយទុនជាង ៣០លានដុល្លារ នឹងផ្ដោតទៅលើការកែច្នៃម្ហូបអាហារ ឈើដាំ និងផ្សារទំនើប – កម្ពុជាថ្មី
៤. អាមេរិកបានចុះកិច្ចព្រមព្រៀងសន្ដិសុខជាមួយប្រទេស Papua New Guinea ដោយអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់ដែនទឹករបស់ប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកនេះ – The Guardian
៥. កាណាដា និងអារ៉ាប់ប៊ីសាអូឌីត បានស្ដារទំនាក់ទំនងការទូតឡើងវិញ ក្រោយមានជម្លោះអស់រយៈពេល ៥ឆ្នាំ – CNN
#ams1minute