អ្នកឧកញ៉ា ឧកញ៉ា ចំនួន ៣២រូប នៃសមាគមឧកញ៉ាកម្ពុជា ឧបត្ថម្ភថវិកា ជាងមួយលានដុល្លារអាម៉េរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៣

ភ្នំពេញ ៖ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហម កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣ បានទទួលជួបសវនាការ និងទទួលថវិកាចំនួន ១.៣៤៣ .០០០ ដុល្លារ ពីអ្នកឧកញ៉ា ឧកញ៉ា ចំនួន ៣២នាក់ នៃសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំ ដោយ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដែលបាន ឧបត្ថម្ភជូន កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោក កាក បាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោម ប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។

ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមឧកញ៉ាកម្ពុជា ដែលមាន អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានដឹកនាំ បានធ្វើឱ្យសមាគមមាន ការរីកចម្រើន និងរួមចំណែកក្នុងការចូលរួមអភិវឌ្ឍវិស័យធុរកិច្ចនៅកម្ពុជា ជាពិសេសបាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា បានចូលរួមសកម្មភាព មនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏បានគូសបញ្ជាក់ផងដែរថា ដោយសារកត្តា សុខសន្តិភាព ទើបបានផ្តល់ឱកាសឱ្យសមាគមឧកញ៉ាកម្ពុជា មានការរី កចម្រើន ហើយយើងគ្រប់គ្នាមានឱកាសក្នុងការចូលរួមនៅក្នុងសង្គម ជាតិប្រកបដោយបរិយាបន្ន៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner