ឧកញ៉ា សុខ សំណាង និងលោកជំទាវ ស៊ីម សុនិមល ឧបត្ថម្ភរថយន្តចំនួន ពីរគ្រឿងជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៣

ភ្នំពេញ ៖ ឧកញ៉ា សុខ សំណាង និងលោកជំទាវ ស៊ីម សុនិមល ឧបត្ថម្ភរថយន្តចំនួនពីរគ្រឿង មានតម្លៃស្មើនឹងថវិកា១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៣ ។

ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហម កម្ពុជា លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហម កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា សុខ សំណាង និងលោកជំទាវ ស៊ីម សុនិមល ដែលបានឧបត្ថម្ភរថយន្ត ចំនួន ពីរគ្រឿង ៖១. រថយន្ត HYUNDAI VIP ៧កៅអី ពណ៌ស ផលិតឆ្នាំ២០២៣ និង ២. រថយន្តដឹកជញ្ជូនចំណុះ ២.៥តោន ម៉ាក ISUZU ផលិតឆ្នាំ២០២៣ ដែលសរុបជាថវិកាចំនួន ១០០.០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទ ក្រហម កម្ពុជា ដើម្បីបរិយាបន្នសង្គម»។

សូមជម្រាបថា ឧកញ៉ា សុខ សំណាង និងលោកជំទាវ ស៊ីម សុនិមល តែងតែឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ចាប់ តាំង ពីឆ្នាំ២០១២មក ដោយផ្តល់ការឧបត្ថម្ភជាថវិកា រថយន្ត និងភេសជ្ជៈ ជាដើម សម្រាប់បម្រើឱ្យសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា៕ ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner