បញ្ជាការសឹករងកំពង់ធំណែនាំដល់គ្រប់បណ្ដាកងឯកភាព រៀនសូត្រអំពី ក្រមសីលធម៌សម្រាប់យោធិន ក្នុងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ខាងមុខនេះ

កំពង់ធំ៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែឧសភា និងដាក់ចេញទិសដៅសម្រាប់អនុវត្តបន្ត នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងការិយាល័យ ផ្នែកស្ថាប័ន ចំណុះ ព្រមទាំងនាយទាហាន នាយ ទាហានរង និងពលទាហានទាំងអស់ ដែលបានប្រឹងប្រែងបំពេញភារកិច្ចតាមផែនការដែលថ្នាក់លើបានប្រគល់ជូនទទួលបានជោគជ័យគួរជាទីមោទនៈ។

ទន្ទឹមនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច សំខាន់ៗមួយ ចំនួន ក្នុងនោះការរៀបចំផែនការ និងប្រគល់ភារកិច្ចជូនកងកម្លាំង ក្នុងកិច្ច សហកា រការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនគណបក្ស នយោបាយ នានា និងប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោតជ្រើស តាំង តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យទទួលបានជោគជ័យ។

ជាមួយនោះដែរ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព ត្រូវយកចិត្តទុកដាក់ ការអប់រំរៀនសូត្រអំពីក្រមសីលធម៌ សម្រាប់យោធិននៃកងយោធពល ខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោតផងដែរ ៕ ដោយ៖ ប៊ុន រដ្ឋា

ads banner