រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យបណ្តុំអាជីវកម្មបន្លែ នៅស្រុកចិត្របុរី

ក្រចេះ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កាលពី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានធ្វើទស្សនកិច្ចបណ្តុំ អាជីវកម្មបន្លែ នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែកណ្តាល ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រភពក្រសួងកសិកម្មបានឱ្យដឹងថាក្នុងសកម្មភាពដំបូងនៃការអញ្ជើញចុះពិនិត្យការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យ មើលបន្លែផ្ទះសំណាញ់ សិក្សាពី ខ្សែច្រវាក់ផលិតកម្មនិងតម្លៃ ប្រសិទ្ធភាព សេដ្ឋកិច្ចនៃបណ្តុំអាជីវកម្ម បន្លែ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម (GDA) ឱ្យធ្វើការសិក្សាអំពីផ្ទះ សំណាញ់ទឹក និងធាតុចូលកសិកម្ម ឱ្យចេញជាស្តង់ដារមួយ ហើយត្រូវណែនាំកសិករប្រើប្រាស់ សូឡាបូម ទឹក ខ្នាតតូច និងការប្រើប្រាស់ភ្លើងសម្រាប់កសិកម្ម ដោយស្នើការជួយសម្រួលពី អាជ្ញាធរខេត្ត ដើម្បីបន្ថយចំណាយ ក្នុងផលិតកម្ម បង្កើនចំណូល មាន ប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច។ ម្យ៉ាងវិញទៀត ពិនិត្យលទ្ធភាព និងយន្តការធ្វើយ៉ាងណា ដើម្បីជួយដល់កសិករដទៃទៀតមានផ្ទះសំណាញ់ ដោយមានលទ្ធភាពគ្រប់គ្រាន់ក្នុង ការសងត្រលប់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តពិនិត្យបណ្តុំអាជីវកម្មចិញ្ចឹមមាន់ជា លក្ខណៈ គ្រួសារ ដោយបានណែនាំកសិករឱ្យសិក្សាពីបច្ចេកទេសច្បាស់ លាស់ នៃការចិញ្ចឹម ស្វែងយល់ពីខ្សែ ច្រវាក់នៃការផ្គត់ផ្គង់និងតម្លៃទីផ្សារ និង ប្រសិទ្ធភាពសេដ្ឋកិច្ច។

លើសពីនេះទៀត ត្រូវមានផែនការផលិតកម្មច្បាស់លាស់ ហើយត្រូវបន្តប្រើ ប្រាស់អគ្គិសនីសម្រាប់វិស័យ កសិកម្មដើម្បីបូមទឹកនៅពេលយប់ និង ប្រើប្រាស់សូឡាបូមទឹកខ្នាតតូចនៅពេលថ្ងៃ ព្រមទាំងកែច្នៃឱ្យអស់លទ្ធ ភាពទាំងលាមកមាន់ជាដើម ដើម្បីបន្ថយចំណាយក្នុងផលិតកម្ម បង្កើនប្រាក់ចំណូលនិងប្រាក់ចំណេញ ព្រម ទាំងនិរន្តរភាពសេដ្ឋកិច្ច៕ប្រភព៖កសិកម្ម

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner