សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះ កម្ពុជា មានរោងចក្រសហគ្រាសចំនួន ១ម៉ឺន ៧ពាន់ ខណៈការនាំចេញផលិតផលទៅបរទេស មិនមានការថមថយនោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២៣ កម្ពុជា មានរោងចក្រសហគ្រាសទាំងអស់មានចំនួន ១ម៉ឺន ៧ពាន់រោងចក្រសហគ្រាស និងកម្លាំងពលកម្មសរុបមួយលានប្រាំសែននាក់ ខណៈ ការនាំចេញផលិតផលទៅបរទេសទេ មិនមានការថមថយនោះទេ។

សម្តេចតេជោ បានបញ្ជាក់ថា នេះជាជំហរ នៃការកើនឡើងរបស់ប្រទេសយើង ដោយសារតែកត្តាសន្តិភាព ស្ថិរភាពនយោបាយដែលយើងមាន បានផ្តល់ឱកាសឲ្យយើងទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។

សម្តេចថា ពីមុនកម្ពុជា នាំចេញមានទំហំតូចណាស់ ប៉ុន្តែឥឡូវទំហំ នៃការនាំចេញមានកាន់តែធំហើយពីមួយឆ្នាំទៅមួយឆ្នាំ ហើយការនាំចេញរបស់យើង គឺកើនឡើង ព្រោះបញ្ហារបស់យើង មិនពឹងពាក់លើផ្សារមួយ ឬទីផ្សារពីរទេ គឺមានទីផ្សារច្រើន ។

សម្ដេចតេជោ បានបន្តថា បើទោះបីជាកន្លែងខ្លះមានហានិភ័យទាក់ទងនឹងការធ្លាក់ចុះសេដ្ឋកិច្ចរបស់គេ តែការនាំចេញពីប្រទេសយើងទៅកាន់ទីនោះមានការនាំចុះថយ ប៉ុន្តែបែរជាមានការកើតឡើងនៅតំបន់ផ្សេង និងប្រទេសផ្សេងវិញ , អញ្ចឹងហើយការនាំចេញរបស់ប្រទេសយើង ក៏កាន់តែធំ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកជាឧទាហរណ៍ថា អង្ករកម្ពុជា គឺនាំចេញពីកម្ពុជាទៅ ៧៣ប្រទេស អញ្ចឹងហើយប្រសិនបើបិទប្រទេសណាមួយពីការនាំចូល គឺយើងមានការចរចាជាមួយនឹងប្រទេសផ្សេងទៀតសម្រាប់ការនាំចេញទៅ ដូច្នេះការនាំចេញយើងនៅតែមានចំនួនច្រើន។

សម្តេច បញ្ជាក់ថា ចំណុចនេះ គឺជាចំណុចដែលយើងបានប្រឹងប្រែងទាក់ទាញអ្នកវិនិយោគទុនសម្រាប់ប្រទេសជាតិយើងទាំងមូល មិនថាតែនៅទីក្រុងភ្នំពេញទេ សូម្បីតាមបណ្តាខេត្តក៏មានរោងចក្រដែរ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី លើកឡើងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment និង រោងចក្រ DNQIAN TEXTILE CAMBODIA នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner