សម្តេចតេជោ ហ៊ុន សែន សរសើរស្នាដៃកូនខ្មែរ ផលិតមិនចាញ់បរទេសនោះទេ ខណៈក្រុមបាល់ទាត់នៅអឺរ៉ុប ពាក់ខោអាវផលិតនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានមោទកភាព និងកោតសរសើរស្នាដៃកូនខ្មែរ ដែលផលិតមិនចាញ់បរទេសនោះទេ ខណៈកីឡាករបាល់ទាត់នៅប្រទេសអឺរ៉ុប ពាក់ខោអាវកីឡា ដែលផលិតពីកម្ពុជា តាមរយៈក្រុមហ៊ុន Adidas និង Nike ជាដើម ។

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment និង រោងចក្រ DNQIAN TEXTILE CAMBODIA នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ បានលើកឡើងថា៖ ពូទិញខោអាវកីឡា យកមកដល់ផ្ទះ គឺ Make in Cambodia អ្នកទិញកាដូ (ខោអាវកីឡា) យកមកដល់ផ្ទះ ក៏ដាក់ថា ផលិតនៅកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី សូមកោតសរសើរស្នាដៃកូនខ្មែរ ផលិតមិនចាញ់ប្រទេសដទៃនោះទេ។ សម្តេច ក៏បានជំរុញឱ្យម្ចាស់រោងចក្រ បន្ថែមការបណ្តុះបណ្តាលដល់កម្មករកម្មការិនីរបស់ខ្លួនផងដែរ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner