គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

ភ្នំពេញ៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើញ្ញត្តិប្រកាសគាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងការបដិសេធចោលបណ្ដឹងរបស់គណបក្សភ្លើងទាន និងគណបក្សមហាសាមគ្គីជាតិខ្មែរ។ នេះបើយោងតាមប្រកាសគាំទ្រកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

គួររម្លឹកឱ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធលើបណ្តឹងតវ៉ារបស់របស់គណបក្សភ្លើងទាន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលប្ដឹងជំទាស់តវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ចប់កិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣៕

ads banner