សម្តេចតេជោ ហ៊ុន សែន៖ រាល់ការចុះជួបកម្មករ គឺដើម្បីចំណេញនយោបាយផង និងចង់ដឹងពីសុខទុក្ខកម្មករផង មិនមែនជិះសេះមើលផ្កាទេ

ភ្នំពេញ៖ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួនជិត២ម៉ឺននាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រប់ភ្នំពេញ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ សម្តេច តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី កម្ពុជា បានប្រកាសច្បាស់ៗប្រាប់ក្រុមប្រឆាំង ដែលតែងតែរិះគន់រាល់ការចុះជួបកម្មករនៅតាមបណ្តារោងចក្ររបស់សម្តេចយកចំណេញនយោបាយ ដោយថា ពិតជាមិនខុសទេ ព្រោះការជួបនេះ ក៏ជាផ្នែកមួយដើម្បីចំណេញនយោបាយផងដែរ កុំល្ងង់ពេក! សូមប្រាប់ទៅវិញផង!។

សម្ដេចបន្តថា ច្បាស់ណាស់ មានអ្នកខ្លះថា លោក ហ៊ុន សែន ចុះមកនេះដើម្បីយចំណេញ ខាងនយោបាយ សូមផ្តាំត្រឡប់ទៅវិញ ទៅអា ល្ងង់ បើគេធ្វើដើម្បីខាត គេ មិនធ្វើនោះទេ! កុំ ល្ងង់ ពេក។

សម្តេច ថា ក្រុមអ្នកប្រឆាំង ឬ ក្រុមណាមួយ ធ្វើក៏ដើម្បីចំណេញនយោបាយដែរ។ ចំណែក សម្តេច វិញ ធ្វើដើម្បីខាតផលប្រយោជន៍ កម្មករ ឬ ផលប្រយោជន៍ ប្រទេស ជាតិ សម្ដេចធ្វើទេ?។ ប៉ុន្តែអ្វីដែល សម្ដេចកំពុងធ្វើនេះ គឺដើម្បី កូនៗ ចៅៗ ដើម្បី ក្រុមគ្រួសារ អ្នកទាំងឡាយ ដែលសព្វថ្ងៃ កំពុងតែ ពឹងផ្អែក អ្នកនៅទីនេះ។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ថា សូម្បីតែធ្វើ ស៊ីហ្គេម ក៏ដើម្បីចំណេញនយោបាយដែរ ដូច្នេះសូមប្រាប់ទៅអាល្ងង់ មីល្ងង់ ថា បើធ្វើសម្រាប់ខាត គេមិនធ្វើទេ?! កុំល្ងង់ពេក ! និយាយ ឲ្យអសុរោះ តិចចុះ ដើម្បីឲ្យវាឈឺតិចទៅ! ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បាន ខិតខំ ទប់ស្កាត់ អតិផរណា រក្សាកម្លាំងទិញ នូវអ្វីដែលកម្មករទទួលបាន។ ប្រសិនបើ បណ្តោយឲ្យមានអតិផរណា ហើយកម្មករ ទទួលបានប្រាក់បៀវត្សរ៍ជាប្រាក់រៀល ក្នុង ពេលប្រាក់រៀលបាត់តម្លៃនោះ កម្លាំងទិញក៏ខ្សោយដែរ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានណែនាំដល់ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើរបាយការណ៍ ចំពោះការចុះជួបកម្មករលើកទី១ បានអ្វី? ហើយ ក្រោយចុះ បានអ្វីខ្លះ? ដើម្បីប្រៀបធៀប ពីវឌ្ឍនភាព ដែលសម្រេចបាន។

សម្ដេចបញ្ជាក់ថា « ហ៊ុន សែន ចុះមកមិនមែនដូចមកជិះសេះមើលផ្កានោះទេ គឺ ចង់ដឹង ពីសុខទុក្ខកម្មករ និង របៀបដំណោះស្រាយឲ្យកម្មករ ព្រោះជាបញ្ហាសេដ្ឋកិច្ចជាតិ បញ្ហាការងារធ្វើរបស់ប្រជពលរដ្ឋ ជាប្រាក់ចំណូល របស់ ពលរដ្ឋ ដែលយើងត្រូវរកវិធីដោះស្រាយ » ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner