រសៀលនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជួប សំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួនជូនដល់កីឡាករ កីឡាការិនីអាស៊ានប៉ារ៉ាហ្គេម នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ មុនពេលចូលរួមប្រកួតក្នុងនាមជាម្ចាស់ផ្ទះ រៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (ASEAN Para Games ) នឹងចាប់ផ្តើមលើទឹកដីនៃព្រះរាជា ណាចក្រកម្ពុជា ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្ថែម ពីអ្វីដែលជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (ASEAN GAMES) ។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games ) តែងតែ ប្រារព្ធឡើងបន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងដោយមានការ ចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពពីប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែល កម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូង កម្ពុជា មានអត្តពលិក សរុបចំនួន ២៣៦នាក់ ដែល ចំនួន នេះ កើនឡើង ជាង ២ដង បើ ប្រៀប ធៀប នឹងចំនួនអត្តពលិកពិការកម្ពុជា ដែលចូលរួមប្រកួត អាស៊ាន ប៉ារ៉ហ្គេម លើក ទី១១ នៅ ទី ក្រុង សូឡូ ប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២២ ។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នេះ ត្រូវ បានកំណត់ជាគោលការណ៍នូវប្រភេទកីឡាចំនួន១៣ និងប្រភេទកីឡាសម្តែង១ គឺកីឡាអេឡិចត្រូវនិកជនពិការ ដោយមានជាង៤០០វិញ្ញាសា។ កីឡាទាំង ១៤ប្រភេទកីឡាជនពិការនេះ រួមមាន៖ អត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ ទាត់ ៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរស-នារី, បាល់ទះអង្គុយបុរស-នារី, បាល់បោះជិះរទេះបុរស-នារី, និងកីឡាអេឡិចត្រូនិក។

ដោយឡែកចំពោះចំនួន មេដាយ ដែល កម្ពុជា រក បាន ពីអាស៊ាន ប៉ារ៉ាហ្គេមទាំង ១០លើក តាម ឆ្នាំ នីមួយ ៗរួមមាន៖ ឆ្នាំ២០២២ ទទួល បានមេដាយមាស ៧ ប្រាក់១០ និង សំរឹទ្ធ ១១ ឈរនៅលេខរៀងទី៧, ឆ្នាំ២០១៧ ទទួលបានមេដាយ ប្រាក់ ៥ និង សំរឹទ្ធ ៥ ឈរលេខ១០, ឆ្នាំ២០១៥ ទទួលបានមេដាយ មាស ១ ប្រាក់២ និង សំរឹទ្ធ ៦ ឈរ លេខ ៩, ឆ្នាំ២០១៤ ទទួល បានមេដាយ មាស៣ ប្រាក់ ៤ និង សំរឹទ្ធ ២ លេខ ៩, ឆ្នាំ២០១១ ទទួល បានមេដាយ ប្រាក់ ៥ និង សំរឹទ្ធ២ ឈរលេខ ៩, ឆ្នាំ២០០៩ ទទួល បានមេដាយមាស ១ ប្រាក់ ២ និង សំរឹទ្ធ ៤ ឈរ លេខ៩, ឆ្នាំ២០០៨ ទទួលបានមេដាយប្រាក់ ១ ឈរលេខ១០, ឆ្នាំ២០០៥ ទទួល បានមេដាយ ប្រាក់ ៣ និងសំរឹទ្ធ ២ ឈរ លេខ៩, ឆ្នាំ២០០៣ ទទួលបានមេដាយមាស១ ប្រាក់ ៥ និង សំរិទ្ធ ៣ ឈរលេខ ៩ និងឆ្នាំ២០០១ ទទួលបានមេដាយ មាស១ ប្រាក់ ១ និងសំរឹទ្ធ ១ ឈរ លេខ ៩ ៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner