ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាអញ្ជើញសួរសុខទុក្ខឯកឧត្តម ឡុង វិសាលោ

ភ្នំពេញ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជា ជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់ កណ្តាល តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ នៅ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៣ បានអញ្ជើញសួរសុខទុក្ខឯកឧត្តម ឡុង វិសាលោ សមាជិក គណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ដល់គេហដ្ឋាននៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះ ឯកឧត្តម ឡុង វិសាលោ មានប្រសាសន៍ថា គ្រួសារយើង ខ្ញុំពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយក អ្វីមក ប្រៀបផ្ទឹមបានឡើយ ដែលថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តមហ៊ុន ម៉ាណែត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាង ដឹកនាំ ប្រតិភូមកសួរសុខទុក្ខរូបខ្ញុំ និងក្រុមគ្រួសារដល់លំនៅដ្ឋាន។

ឯកឧត្តម បានបញ្ជាក់ពីការគាំទ្រចំពោះបេក្ខភាព សម្តេចតេជោ ជានាយក រដ្ឋមន្ត្រីអាណត្តិទី៧ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជន នាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត។

ឯកឧត្តមក៏បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយដោយក្តីស្រឡាញ់រាប់អានជាទីបំផុត និងសូមកោតសរសើរដោយស្មោះ ចំពោះយុវជនគណបក្ស ថ្នាក់កណ្តាល ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហើយ ឯកឧត្តមក៏បានលើកទឹកចិត្ត ដល់យុវជនគណបក្សទាំងអស់ ត្រូវ កត់ត្រាឱ្យ បាន ច្បាស់លាស់ និងចងចាំជានិច្ចស្នាដៃអ្នកជំនាន់មុន ពិសេសថែរក្សា ឯកសារចាស់ និងឯកសារយោងផ្សេងៗ ឱ្យបានគង់វង្ស ដែលជាមូលដ្ឋាន គ្រឹះសម្រាប់ប្រទេសជាតិ។ រក្សាសាមគ្គីភាព ផ្លាស់ប្តូរបទពិសោធ គ្នាទៅវិញ ទៅមក ជាពិសេសក្នុងការចាប់យកចំណុចល្អៗ ដើម្បីចូលរួមចំណែក កសាង និងអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម បានរៀបរាប់ពីប្រវត្តិការងារថាក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ បានចូលបម្រើការងារ នៅក្រសួងការបរទេស ជា លេខាផ្ទាល់ សមមិត្ត ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានមន្ទីរក្រសួងការបរទេស ឯកអគ្គរដ្ឋ ទូតកម្ពុជាប្រចាំគុយបា ប្រចាំនីការ៉ាហ្គា ជាបេសកជនពិសេស នៅបណ្តា ប្រទេសអាហ្វ្រិក និងអាមេរិកឡាទីន អនុរដ្ឋមន្រ្តីក្រសួងការបរទេស ជាអ្នក សម្របសម្រួលការងារ ជាមួយUNTACសម្រាប់ជំនួយពីបរទេស មក កម្ពុជា ទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្រ្តីទី២ ទទួលបន្ទុកការងារព្រំដែន ជាមួយ ប្រទេសជិតខាង រដ្ឋលេខាធិការក្រសួងការបរទេស ទទួលបន្ទុកកិច្ចការច្បាប់ និងកុងស៊ុល អនុប្រធានគណកម្មការចម្រុះកិច្ចការ ព្រំដែនជាមួយប្រទេសជិត ខាង ឯកអគ្គរាជទូតកម្ពុជាប្រចាំរាជាណាចក្រថៃ ។បច្ចុប្បន្ន ជារដ្ឋមន្រ្តីប្រតិភូ អម នាយករដ្ឋមន្រ្តី ។

ឯកឧត្តមប្រធានប្រតិភូ បានសម្តែងការកោតសសើរនូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារយ៉ាងច្រើនឥតគណនារបស់ឯកឧត្តម ឡុង វិសាលោ និងការលះបង់កម្លំាងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងការចូល រួមចំណែកបម្រើគណបក្ស ក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេស ជាតិជារៀងរហូតមក៕ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner