សម្ដេចតេជោ ហ៊ុន សែន៖ ការរឹបអូសពីអ្នកមានមកឱ្យអ្នកក្រ គឺមិនខុសពីពួកខ្មែរក្រហមនោះទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរឹបអូសពីអ្នកមានមកឱ្យអ្នកក្រ គឺមិនខុសពីពួកខ្មែរក្រហមនោះទេ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះក្នុងជំនួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) ចំនួន១៩.០០០នាក់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ។

សម្តេចតេជោ បានថ្លែងដូច្នេះថា មានអ្នកខ្លះបានលើកឡើងថា ពេលគេឈ្នះឆ្នោតនឹងរឹបអូសពីអ្នកមានមកឱ្យអ្នកក្រ ដែលទង្វើបែបនេះគឺមិនខុសពីពួកខ្មែរក្រហមនោះឡើយ ។ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺត្រូវជំរុញធ្វើយ៉ាងណាឱ្យអ្នកមានបញ្ចេញទុនវិនិយោគឱ្យបានច្រើន ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវដល់កម្មករ-កម្មការិនីរោងចក្រ និងចៅកែរោងចក្រ ស្រុះស្រួលគ្នា កុំស្តាប់តាមការញុះញង់របស់បុគ្គល ឬក្រុមប្រឆាំងណាមួយ ដែលនាំទៅដល់ការខូច ប្រយោជន៍ ទាំងសងខាង ។

សម្តេចតេជោ បានរំលឹកដល់មន្រ្តីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ និងធានាឱ្យកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍប្រទេសជាតិក្រោមម្លប់សន្តិភាពរបស់យើង ។

សម្តេច ក៏បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ ធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត ចំពោះអត្ថប្រយោជន៍ដែលកម្មករនិយោជិតទទួលបានបច្ចុប្បន្ននេះ ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner