ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈឯកឧត្តម កែត យី សមាជិកក្រុមប្រឹក្សាអ្នកច្បាប់
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈឯកឧត្តម កែត យី សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។
សូមជម្រាបថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈលោក កែត ឃី ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋលេខាធិការ។ នេះបើយោងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
លោក កែត ឃី ជាអតីតសមាជិកមាជិកអចិន្ត្រៃយ៍ និងជាប្រធានក្រុមប្រឹក្សាវាយតម្លៃ និងវិន័យ នៃគណបក្សភ្លើងទៀន និងជាអនុប្រធានក្រុមការងារខេត្ត កំពង់ស្ពឺ នៃគណបក្សភ្លើងទៀន។ លោក កែត ឃី បានដាក់ប្រកាសលាឈប់ពីគណបក្សភ្លើងទៀន និងងបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលិខិតប្រកាសលាឈប់របស់លោកកែត ឃី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ