អាជ្ញាធរខេត្តកណ្ដាល និងក្រុមការងារចម្រុះបានចុះពិនិត្យទីតាំងរណ្ដៅដីមួយកន្លែង នៅស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ដោយទទួលបានបទបញ្ជារពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចម្រុះរួមមាន៖ មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក ចុះមកពិនិត្យដល់ទីតាំងជាក់ស្ដែង នៃរណ្តៅដីមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ដើម្បីត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេស ការអនុវត្តតាមវិធានការច្បាប់ និងអាជ្ញាប័ណ្ណជាដើម ។

ក្នុងការចុះមកពិនិត្យនេះ ក្រុមការងារបានពិនិត្យឃើញថា ទីតាំងរណ្តៅដីកំពុងធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងសកម្ម ហើយទីតាំងនេះមិនមានអាជ្ញាប័ណ្ណឡើយ និងធ្វើអោយមានផ្តល់ប៉ះពាល់ដល់ប្រជាពលរដ្ឋ ផ្លូវចរាចរ និងសត្វផងដែរ ។

ក្រុមការងារចម្រុះ របស់អាជ្ញាធរខេត្ត បានតម្រូវឱ្យ ការដ្ឋាននេះ ត្រូវផ្អាកអាជីវកម្ម និងប្រគល់ជូន មន្ទីររ៉ែ និងថាមពលខេត្ត ធ្វើតាមនីតិវិធី។ក្នុងករណី ម្ចាស់អាជីវកម្មនៅបន្តធ្វើសកម្មភាព ក្រុងការងារនិងចុះកសាងសំណុំរឿង និងអនុវត្តតាមនីតិវិធីច្បាប់ ហើយម្ចាស់អាជីវកម្ម ត្រូវធ្វើការបង់សួយសារជូនរដ្ឋ ទៅតាមបរិមាណអាចម៌ដីដែលបានធ្វើអាជីវកម្មកន្លងមក ៕ ដោយ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner