អតីតអ្នកជំងឺទឹកនោមផ្អែម ចែករំលែកបទពិសោធន៍ ដើម្បីព្យាបាលជំងឺនេះដោយខ្លួនឯង

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលធ្លាប់កើតជំងឺទឹកនោមផ្អែម និងបានជាសះស្បើយ ចង់ចែករំលែកបទពិសោធន៍ ក្នុងការព្យាបាលជំងឺនេះដោយខ្លួនឯង ឬការពារកុំឲ្យកើតមានជំងឺទឹកនោមផ្អែម តាមរយៈការបរិភោគអាហារមានប្រមាណ ។

ក្នុងពិធីជួបជុំជាមួយអ្នកធ្លាប់កើតទឹកនោមផ្អែម កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោក ជា និច្ច ហៅ១០គត់ ធ្លាប់កើតជំងឺទឹកនោមផ្អែមចំនួន ១៨ឆ្នាំ បានឲ្យដឹងថា ពេលលោកមានជំងឺនេះ ធ្វើឲ្យឈឺរហូតងើបមិនរួច និងមានជំងឺជាច្រើនមុខទៀត មករួបរឹតខ្លួនលោក ដែលពិបាកក្នុងការរស់នៅជាខ្លាំង ។

លោកបានបន្តថា ការកើតជំងឺទឹកនោមផ្អែម ភាគច្រើនមកពីយើងបរិភោគច្រើនពេក នូវអាហារផ្សេងៗ ដូចជារស់ជាតិប្រៃពេក ផ្អែមពេកជាដើម ហើយចំពោះអ្នកមានជំងឺនេះ ត្រូវតែបរិភោគអាហារ ដែលមានជាតិស្កតិចបំផុត បរិភោគបន្លែឲ្យបានច្រើន… ហើយលោកក៏អាចធ្វើការពិគ្រោះពីជំងឺនេះ ទៅកាន់ប្រជាពលរដ្ឋទាំងអស់ដោយផ្ទាល់ និងមិនយកកម្រៃ ហើយការព្យាបាលនេះ ក៏មិនមានប្រើប្រាស់ថ្នាំអ្វីនោះដែរ ។

លោក ជា និច បានបញ្ជាក់ថា ការមកពិគ្រោះផ្ទាល់នេះ ដើម្បីឲ្យដឹងពីរាងកាយរបស់អ្នកជំងឺ និងស្ថានភាពជំងឺបែបណា ងាយស្រួលអនុវត្តការព្យាបាលឲ្យសមស្របនឹងជំងឺ ហើយទីតាំងស្ថិតនៅផ្ទះលេខ៧៥ ផ្លូវ៣១៣ ជិតផ្សារមាន់អាំង ខណ្ឌទួលគោក ទីតាំងឈ្មោះ “ធើការ (TURKA)” ។

បើតាមវាគ្មិន ធ្វើបទបង្ហាញក្នុងពិធីនេះ បានឲ្យដឹងថា ជំងឺទឹកនោមផ្អែម មិនមែនជាជំងឺឆ្លង ឬជាជំងឺដំណរពូជនោះទេ តែកើតឡើងដោយសារយើង បរិភោគអាហារមិនបានគិតដិតដល់ ខណៈមនុស្សកើតជំងឺនេះហើយ នឹងមានជំងឺជាច្រើនមុខ នឹងចូលមកក្នុងខ្លួន ក្នុងនោះមានជំងឺលើសឈាម លើសខ្លាញ់ ខូចក្រលៀន ប្រសៃប្រសាទ និងពិបាកក្នុងការទទួលទានដំណេកជាដើម ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner