គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ផ្តើមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតឆ្នាំ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២២ សម្រាប់ប ម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានចាប់ផ្ដើមដំណើរការនៅទូទាំងប្រទេសនៅថ្ងៃ ទី ២៨ ខែឧសភា ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ២៨ ខែឧសភា បាន ឱ្យដឹងថា   គ.ជ.ប បាន ផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោត ចំនួន ៩ ៧១០ ៦៥៥ សន្លឹក ស្មើនឹងចំនួនសរុបអ្នកមានឈ្មោះក្នុង បញ្ជីបោះ ឆ្នោតផ្លូវការ ឆ្នាំ២០២២។

គ.ជ.ប បន្តថា គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ជាអ្នកចាត់តាំងក្រុមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិក្នុងឃុំ សង្កាត់សាមីនីមួយៗ ដែលមានរយៈពេល ១ ខែ គឺចាប់ពី ថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ហើយបណ្ណព័ត៌មានដែលនៅសល់ត្រូវរក្សាទុក និងចែកបន្តនៅទីស្នាក់ការ គឃ.សប រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

គ.ជ.ប បានបន្ថែមថា ៖ «ផ្អែកតាមសេចក្តីសម្រេចលេខ ១២៥ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ គណបក្ស ន យោបាយ និងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមិនមែនជាសមាជិកក្រុមចែកបណ្ណព័ត៌មាន អាចបញ្ជូនតំ ណាង របស់ខ្លួនឱ្យតាមសង្កេតមើលដំណើរការនៃការចែកបណ្ណព័ត៌មានក្នុងឃុំ សង្កាត់ ពាក់ព័ន្ធបាន»។

បើតាម គ.ជ.ប គោលបំណងនៃការផ្តល់បណ្ណព័ត៌មានអ្នកបោះឆ្នោត គឺដើម្បី ជួយដល់អ្នកបោះឆ្នោតដែលមានឈ្មោះក្នុងប ញ្ជីបោះឆ្នោតផ្លូវការបានយល់ដឹង ពីលេខរៀង ឈ្មោះ ទិន្នន័យពាក់ព័ន្ធនឹងសាមីខ្លួនក្នុងបញ្ជីបោះឆ្នោត លេខកូដ និងទីតាំ ងការិយាល័យបោះឆ្នោត កាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត ព្រមឯប្រភេទ ឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការដែ លត្រូវប្រើនៅពេលបោះឆ្នោត។

គ.ជ.ប បាន បញ្ជាក់ ដែរ ថា អ្នកបោះឆ្នោតអាចយកបណ្ណព័ត៌មាននេះមកជាមួយនៅថ្ងៃបោះឆ្នោត ដើម្បីងាយស្រួលរកឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែទោះបីជាអ្នកបោះឆ្នោតមិនបានយកបណ្ណនេះមក ជាមួយ ឬពុំបានទទួលបណ្ណនេះ ក៏អាចបោះ ឆ្នោតបានដែរ ឱ្យតែសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២២ និងមានឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។

ជាមួយគ្នានេះ គ.ជ.ប ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀត មេត្តាចូលរួម និងផ្តល់កិច្ចសហការដើម្បីឱ្យដំណើរការនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ ប្រព្រឹត្តទៅរលូនល្អ។

នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ឯម សូផាត សមាជិក គ.ជ.ប ធ្លាប់ បញ្ជាក់ដែរ ថា បណ្ណព័ត៌មានអ្នកបោះឆ្នោត ឆ្នាំ២០២៣ មានលក្ខណៈខុសប្លែកពីឆ្នាំមុនៗ ដោយ គ.ជ.ប បានបញ្ចូលបន្ថែមរូបថតសា មីអ្នកបោះឆ្នោតទៅក្នុងផ្នែក ខាងមុខនៃបណ្ណ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកបោះឆ្នោ ត។

លោកសង្កត់ធ្ងន់ថា ៖ «បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះមិនអាចប្រើជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមាន សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានឡើយ»។

ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះដែ រ លោក ឯម សូផាត បា ន លើកឡើងថា ការផលិត និងការចែកបណ្ណព័ត៌មានអ្ន កបោះឆ្នោត បានតម្រូវឱ្យគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ចាត់តាំងក្រុមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតមួយ ឬច្រើនក្រុមឱ្យសមស្របតាមចំនួនភូមិ និងទៅតាមភូមិសាស្រ្តជាក់ស្តែងក្នុងឃុំ សង្កាត់របស់ខ្លួន និងត្រូវមាន សមាសភាពចូលរួមដូចជា សមាជិកគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត , សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់,តំ ណាងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល (ប្រសិនបើមាន) និងមេភូមិ ឬជំនួយការភូមិពាក់ព័ន្ធជាសមាជិក៕
ដោយ:គឹម យុត្ថារ៉ូ

ads banner