សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ រួមគ្នាថែរក្សាសន្តិភាព ដើម្បីជំរុញដល់ការអភិវឌ្ឍន៍របស់ប្រទេស

ខេត្តព្រៃវែង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅក្នុងវត្តកំពង់សិសា ស្ថិតនៅ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា សមិទ្ធិផលនៅក្នុងវត្តកំពង់សាលានេះ ចំណាយថវិកាសាងសង់អស់ ៩៤ម៉ឺនដុល្លារ ក្រោមទឹកចិត្ត សទ្ធាដ៏ជ្រះថ្លារបស់ ព្រះគ្រូសោភ័ណមុនី ឃឿន រ៉ាន ចៅអធិការវត្តកំពង់សាលា ឧកញ៉ា អ៊ុល ចំណាន និង លោកជំទាវ ម៉ៅថារី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ទើបកើតនូវសមិទ្ធិព្រះពុទ្ធសាសនាថ្មីមួយក្នុងចំណោមសមិទ្ធិផលជាច្រើនក្នុងខេត្តព្រៃវែង ។

សម្តេចកិត្តិសង្គហបណ្ឌិត គូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ សុខសន្ដិភាព ស្ថិរភាពនយោបាយ និងភាពរុងរឿង មានមោទនភាពជាតិ និងកិត្យានុភាពទាំងក្នុងតំបន់ និងអន្ដរជាតិ ។

សមិទ្ធិផលជាច្រើនបានកសាង នៅក្នុងប្រទេសកម្ពុជាគឺកើតឡើងចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា បានន័យថាបើគ្មានថ្ងៃ៧មករា ទេយើងគ្មានថ្ងៃនេះហើយក៏មិនអាចមកចួប ជុំគ្នាធ្វើបុណ្យទាននាថ្ងៃនេះដែរ។ ការរស់ឡើងវិញនេះ គឺប្រាកដណាស់ ដោយតែគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជាដែលបានលះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា រួមគ្នាថែរក្សាសុខសន្តិភាព ថែរក្សានូវសមិទ្ធិផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងវត្តកំពង់សិលា ឲ្យបានគង់វង្សយូរអង្វែង និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាពិសេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាជន និងមិនដែលរត់ចោលប្រជាជនម្តងណាឡើយ ៕ ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner