តៃវ៉ាន់ទម្លាក់ការព្យាករកំណើន GDP ឆ្នាំ ២០២៣ មកត្រឹម ២,០៤ភាគរយ

តៃប៉ិ៖ ការិយាល័យស្ថិតិរបស់រដ្ឋាភិបាលបាននិយាយថា សេដ្ឋកិច្ចរបស់តៃវ៉ាន់អាចនឹងកើនឡើងយឺតយ៉ាវនៅក្នុងឆ្នាំ ២០២៣ ជាងការព្យាករណ៍ពីមុន ដោយសារតែតម្រូវការពិភពលោកចុះខ្សោយ ពាក់ព័ន្ធនឹងការនាំចេញបច្ចេកវិទ្យាសំខាន់ៗរបស់តៃវ៉ាន់។

អគ្គនាយកដ្ឋានថវិកា គណនេយ្យ និងស្ថិតិតៃវ៉ាន់ បានបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់តៃវ៉ាន់ ឥឡូវនេះត្រូវបានគេរំពឹងថា នឹងកើនឡើងត្រឹម ២.០៤ភាគរយនៅឆ្នាំ ២០២៣នេះ បើធៀបនឹងឆ្នាំមុន ខណៈដែលការព្យាករពីមុន បានរំពឹងថា នឹងកើនឡើង ២.១២ភាគរយ។ ទីភ្នាក់ងារស្ថិតិឥឡូវនេះមើលឃើញថា ការនាំចេញក្នុងឆ្នាំ ២០២៣ បានធ្លាក់ចុះ ៧.២៧ភាគរយ បើធៀបនឹងការរំពឹងទុកកាលពីមុន ៥.៨៤ភាគរយ។

ការបញ្ជាទិញនាំចេញរបស់តៃវ៉ាន់បានធ្លាក់ចុះក្នុងរយៈពេល ៨ខែជាប់ៗគ្នាគិតត្រឹមខែមេសា ហើយខកខានការព្យាករណ៍។ ទីភ្នាក់ងារនេះបាននិយាយថា GDP ក្នុងត្រីមាសទី ១ បានធ្លាក់ចុះ ២.៨៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ បើធៀបនឹងការព្យាករណ៍ពីមុន ដែលថានឹងធ្លាក់ចុះ ៣.០២ភាគរយ ដែលនេះជាលទ្ធផលដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ ២០០៩។

គួរបញ្ជាក់ថា សេដ្ឋកិច្ចតៃវ៉ាន់បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីបានធ្លាក់ចុះក្នុងត្រីមាសជាប់ៗគ្នា ហើយទេសាភិបាលធនាគារកណ្តាលបានព្រមាននៅសប្តាហ៍នេះថា សេដ្ឋកិច្ចអាចនឹងបន្តធ្លាក់ចុះរហូតដល់ត្រីមាសទី ៤ ។ ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យស្ថិតិតៃវ៉ាន់បានកែសម្រួលទស្សនវិស័យអតិផរណាសម្រាប់ឆ្នាំ ២០២៣ ដល់ ២.២៦ភាគរយ បើធៀបនឹងការព្យាករណ៍ពីមុន ២.១៦ភាគរយ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner