ឯកឧត្តម ឌិត ទីណា ផ្តល់អនុសាសន៍តម្រង់ទិស ដល់ មន្ត្រីមន្ទីរកសិកម្មខេត្តសៀមរាប ការអនុវត្ត ឱ្យស្របតាមគោលនយោបាយវិស័យកសិកម្ម

ខេត្តសៀមរាប៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរកសិកម្ម ខេត្តសៀមរាប នៅស្ថានីយ៍ស្រាវជ្រាវកសិកម្មទឹកវិល ។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍តម្រង់ទិសការអនុវត្ត ដោយត្រូវសិក្សាស្វែងយល់ និងរៀបចំគោលនយោបាយកសិកម្មខេត្ត ឱ្យមានប្រសិទ្ធភាពស្របតាមគោលនយោបាយវិស័យកសិកម្ម។

ជាមួយគ្នានេះដែរ ត្រូវយកចិត្តទុកដាក់លើការងារស្រាវជ្រាវ តាមដានតម្រង់ទិស ដើម្បីជំរុញផលិតកម្មប្រកបដោយផលិតភាព គុណភាព សុវត្ថិភាព និងតម្លៃទីផ្សារល្អ ដោយមិនផលិតលើសតម្រូវការដែលនាំឱ្យតម្លៃធ្លាក់ចុះឡើយ ៕ ប្រភព ៖ ក្រសួងកិសកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner