គណបក្សប្រជាជនកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី ១៨លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញគណបក្សប្រជាជនកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី ១៨ លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានគណបក្សចំនួន១៨ចូលរួម។

នៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៣នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោតដែលការចាប់ឆ្នោតដោយ សម្ដេចព្រះសង្ឃរាជ ទាំងពីរគណៈ។ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាបានស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោតដែលមានគណបក្សចំនួន១៨ចូលរួម៕ដោយ៖ពលជ័យ
