ជនសង្ស័យ ២៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី២៨ ខែឧសភា ម្សិលមិញ

ភ្នំពេញ៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន២៣នាក់ (ស្រី១នាក់) ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ២៣នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ៩នាក់ (ស្រី ០នាក់)។ និងប្រើប្រាស់ ៥ករណី ឃាត់ ៨នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ៤០,១៨ក្រាម និង៥កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះ ជា លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប កម្លាំង នគរបាលជាតិទាំង ៨អង្គភាព ៕

ដោយ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner