ឯកឧត្ដម ណុប រត្ន័និមល ៖ គណបក្សប្រជាជនកម្ពុជាជាស្នូលនៃការបង្រួបបង្រួមជាតិឯកភាពជាតិ

ខេត្តកណ្ដាល ៖ ឯកឧត្ដម ណុប រ័ត្ននិមល ប្រធានគណអចិន្រ្តៃយ៍ក្រុមការងារយុវជនគណបក្សចុៈមូលដ្ឋានស្រុកកណ្ដាលស្ទឹងតំណាងឯកឧត្ដមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានថ្លែងថា គណបក្សប្រជាជនកម្ពុជាជាស្នូលនៃការបង្រួបបង្រួមជាតិឯកភាពជាតិឯកភាពទឹកដីសាមគ្គីភាពរវាងខ្មែរនិងខ្មែរ មិនយកខ្មែរធ្វើជាសត្រូវ នាំមកនូវសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ រហូតមានអ្វីៗគ្រប់បែបយ៉ាងមកដល់សព្វថ្ងៃនេះ។

ឯកឧត្ដម ណុប រ័ត្ននិមល បានថ្លែងដូចនេះក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិការថ្មីចំនួន ២៥៣០នាក់នៅក្នុងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលដែលត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៨ឧសភា។

ឯកឧត្ដម ណុប រ័ត្ននិមល បានសម្ដែងនូវការស្វាគមន៍ចំពោះសមាជិកសមាជិការថ្មី ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវមកចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានិងបានជឿជាក់ផ្ដល់យុត្តិធម៌ដល់ការដឹកនាំដ៍ត្រឹមត្រូវនិងការអភិវឌ្ឍលើគ្រប់វិស័យរបស់គណបក្សប្រជាជនកម្ពុជា ។

ឯកឧត្ដម បានលើកឡើងថា នៅគ្រប់កាលៈទេសៈមេដឹកនាំគណបក្សប្រជាជនកម្ពុជាតែងតែជំរុញឱ្យក្រុមការងារចុៈតាមមូលដ្ឋានត្រូវចុៈពិនិត្យមើលពីសុខទុក្ខនិងជីវភាពប្រជាពលរដ្ឋជាប្រចាំនៅតាមមូលដ្ឋានដើម្បីដោះស្រាយរាល់បញ្ហាប្រឈម និងការលំបាករបស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលាមិនទុកចោលអោយប្រជាពលរដ្ឋណាម្នាក់អត់អាហារដោយមិនបានទទួលព៌តមាននោះទេ ។

ឯកឧត្ដម ណុប រ័ត្ននិមលបានអំពាវនាវសមាជិកអញ្ជើញ ទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអណត្តិទី៧ជូនគណបក្សប្រជាជនកម្ពុជាអោយបានគ្រប់ៗគ្នានៅថ្ងៃទី២៣កក្កដា២០២៣និងបន្តការគាំទ្រសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីនិងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែតជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគតដើម្បីការពារថែរក្សាសុខសន្តិភាពនិងបន្តការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនជានិរន្ត ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ណុប រ័ត្ននិមល បានឧបត្ថម្ភថវិការមួយចំនួនជូនដល់សមាជិក សមាជិកថ្មីអាជ្ញាធរកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ ស្រុកក្រុមយុវជនផងដែរ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner