គណបក្សប្រជាជនកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី ១៨លើសន្លឹកឆ្នោត

ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅលំដាប់ លេខរៀង ទី១៨លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានគណបក្សចំនួន១៨ចូលរួម។
។នេះបើយោងតាមលទ្ធផលនៃការចាប់លេខរៀដោយសម្ដេច ព្រះសង្ឃរាជទាំងពីរគណៈ។

នាព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៣នេះនៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើស តាំង តំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃ ២៣ខែកក្កដាឆ្នាំ២០២៣ ខាងមុខ។ការចាប់ឆ្នោតបានរៀបចំដោយគ.ជ.ប និងចាប់ឆ្នោតដោយ សម្ដេចព្រះសង្ឃរាជ ទាំងពីរគណៈ។ជាលទ្ធផលគណបក្សប្រជា ជន កម្ពុជាបានស្ថិតនៅលេខរៀងទី១៨លើសន្លឹកឆ្នោតដែលមានគណបក្សចំនួន១៨ចូលរួម។

សូមជម្រាបថា គណបក្សនយោបាយដែលបានទទួលស្គាល់ ដោយ គ.ជ.បឈរឈ្មោះចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣មានចំនួន១៨គណបក្ស ។ ក្នុងនោះ៖ គណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សខ្មែររួបរួមជាតិ,គណបក្សធម្មាធិបតេយ្យ,គណបក្សកម្លាំងប្រជាធិបតេយ្យ,គណបក្សសញ្ជាតិកម្ពុជា ,គណបក្សខ្មែរតែមួយ,គណបក្សខ្មែរអភិរក្ស ,គណបក្សហ៊្វុនស៊ិនប៉ិច,គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ,គណបក្សបំណងពលរដ្ឋ ,គណបក្សឯកភាពជាតិខ្មែរ ,គណបក្សស្ត្រី ដើម្បីស្ត្រី,គណបក្សខ្មែរឈប់ក្រ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ,គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
,គណបក្សប្រជា ធិ បតេយ្យមូលដ្ឋាននិងគណបក្សកសិករ៕

ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner