អភិបាលរងក្រុងអរិយក្សត្របានចាត់ទុកព្រឹត្តិការណ៍រត់ប្រណាំងកាត់វាលពាក់កណ្តាលម៉ារ៉ាតុងជាការចូលរួមបំផុសដល់យុជនងាកមកលេងកីឡា

ខេត្តកណ្តាល ៖ ព្រឹត្តិការណ៍រត់កាត់វាល ពាក់កណ្តាលម៉ារ៉ាតុង រៀបចំលើកទី១ នៅក្រុងអររិយក្សត្រ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២៣ បានបញ្ចប់ដោយជោគជ័យ ដោយទទួលបានការកោតសសើរពីអត្តពលិកដែលចូលរួមទាំងជាតិនិងអន្តរជាតិ។
លោក ស៊ឺង សុផាន់ណា អភិបាលរងក្រុងអរិយក្សត្រ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងកាត់វាល ពាក់កណ្តាលម៉ារ៉ាតុង នៅលើទឹកដីក្រុងអរិយក្សត្រដែលជាក្រុងទើបបង្កើតថ្មីនេះ។

លោក អភិបាលរង បានចាត់ថា ព្រឹត្តិការណ៍កីឡាមួយនេះ ជាសកម្មភាពមួយរួមចំណែកជួយផ្សព្វផ្សាយពីក្រុងអរិយក្សត្រដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិស្គាល់ពីក្រុងថ្មីនៃខេត្តកណ្តាលដែលនៅជាប់និងរាជធានីភ្នំពេញ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍មួយនេះ ក៏ជាសកម្មភាពកីឡាមួយជួយបំផុសស្មារតីយុវជនក្រុងអរិយក្សត្រឲ្យងាកមកលេងកីឡា ដើម្បីសុខភាព និងគាំទ្រកីឡានៅកម្ពុជាឲ្យអភិវឌ្ឍរីកចំរើនផុសផុល ។ជាមួយគ្នានេះ លោក សឹង សុផាណា បានអំពាវនាវឲ្យបណ្តាក្រុមហ៊ុន និងសហព័ន្ធកីឡានានាមកបង្កើតព្រឹត្តិការណ៍កីឡានៅទីក្រុងថ្មីនេះឲ្យបានច្រើន។

ឯកឧត្តម ផៃ សុខ តំណាងក្លិប ឡង ឡាយរ៉ាន់នីង បានលើកឡើងថា ព្រឹត្តិការណ៍រត់កាត់វាល ពាក់កណ្តាលម៉ារ៉ាតុង ដែលរៀបចំនៅក្នុងក្រុងអរិយក្សត្រនេះ ក្លិបមានគោលដៅបំផុសសកម្មភាពកីឡារត់ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ងាកមកគាំទ្រការលេងកីឡានៅមូលដ្ឋានទទួលបាននូវសុខមាលភាព ពិសេស ក្មេងនិងយុវជនឲ្យពួកគេស្រលាញ់កីឡា និងចាប់យកកីឡាជាអាជីពសម្រាប់អនាគត។

តំណាងក្លិបអ្នករៀបចំខាងលើ បានគូបញ្ជាក់ទៀតថា ការបង្កើតព្រឹត្តិការណ៍មួយនេះ ត្រឹមតែចូលរួមបំផុសវិស័យកីឡានៅក្រុងអរិយក្សត្រតែមួយមុខនោះទេ ពោលព្រឹត្តិការណ៍រត់មួយនេះ ក៏ជាការបង្ហាញផ្សព្វផ្សាយអំពីសក្កានុពលក្រុងបង្កើតថ្មីដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិផងដែរ។ទន្ទឹម ជាមួយគ្នានេះ ក្នុងនាម ឯកឧត្តម តំណាងក្លិប ឡង ឡាយរ៉ាន់នីង ដែលជាក្លិបផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍ សូមថ្លែងអណរគុណក្រុមហ៊ុនហ្គូរ៉ូស និងបណ្តាក្រុមហ៊ុនផ្សេងៗ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ បង្កលក្ខណៈឲ្យការរៀបចំប្រកបដោយរលូននិងទទួលបានជោគជ័យ។
លោក ពៅ ហុក អនុប្រធានគណៈកម្មការ រៀបចំព្រឹត្តិការណ៍ បានបញ្ជាក់ឲ្យដឹហដែរថា ព្រឹត្តិការណ៍នេះ មានអត្តពលិកចូលជាង៨០០នាក់ ក្នុងនោះ មានអត្តពលិកបរទេសចូលរួមមកពី២២ប្រទេស ដែលភាគច្រើនគឺ ប្រទេសប៉ែក អឺរ៉ុប ហើយធ្វើការប្រណាំងលើវិញ្ញាសាចំនួន៣ គឺរត់ ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រ ដោយរត់កាត់តាម ចំការ ភ្លឺស្រែ ឆ្លងកាត់អូរជាដើម៕

អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner