កម្ពុជានឹងប្រឈមការធ្លាក់ភ្ញៀងតិចរវាងពីខែឧសភា ដល់វិច្ឆិកា (Video Inside)

ក្រសួងធនធានទឹក បានបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១ មិនមានលក្ខណៈច្រើនហូរហៀរទេ ប៉ុន្តែអាចចាត់ទុកជាប្រភេទទឹកជំនន់តូច។ កម្ពុជាក្នុងឆ្នាំ២០២៣នេះ បានស្ថិតនៅចន្លោះបាតុភូតកម្តៅ និងបាតុភូតត្រជាក់ដែលនឹងធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។

ចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ ២០២៣ ស្ថានភាពភ្លៀងនៅអាងទន្លេមេគង្គ រួមទាំងកម្ពុជា មានកម្រិតតិចតួចដោយសារតែបាតុភូតអែលនីញ៉ូ ដែលមានប្រមាណ៦០% និង បាតុភូតអែនសូ មាន៤០%។ បាតុភូតអែនសូ គឺជាបាតុភូតអន្តរកាលចន្លោះបាតុភូតក្តៅអែលនីញ៉ូ និងបាតុភូតត្រជាក់ ឡានីញ៉ា។ ចាប់ពីខែឧសភានេះ រហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៣ បាតុភូត ក្តៅអែលនីញ៉ូ នឹងកើនដល់៨០%, ចំណែកបាតុភូតអែនសូ នឹងថយចុះមកត្រឹមតែ ២០%។ ភាពវិវត្តចុងក្រោយនេះ នឹងធ្វើឱ្យស្ថានភាពអាកាសធាតុក្នុងរដូវវស្សាឆ្នាំ២០២៣ ជួបនឹងរបបទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អឡើយ។ ភ្លៀងអាចមានក្នុងកម្រិតតិចទៅមធ្យម និងផ្នែកខ្លះអាចមានភ្លៀងធ្លាក់ជាបង្គួរយោងតាមស្ថានភាពអំណោយផលក្នុងតំបន់។

ការព្យាករទឹកជំនន់ទនេ្លមេគង្គលើកទី១ បានបង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខសម្រាប់ឆ្នាំ២០២៣នេះ ទឹកអាចនឹងមានកម្ពស់ត្រឹមប្រមាណ ៨ម៉ែត្រ៣៥សង្ទីម៉ែត្រ ដែលគេចាត់ទុកជាប្រភេទជំនន់តូច។

ads banner