សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យកែសម្រួលបទចម្រៀងមួយបទ ទាក់ទងនឹងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការកែសម្រួលបទចម្រៀងមួយបទ ទាក់ទងនឹងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រោះអត្ថន័យនៃបទនេះ គឺខុសជាខ្លាំង ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធី សម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្ត ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សម្ដេចតេជោ បានបន្តថា ទាក់ទងទៅនឹងការសម្ពោធសាកលវិទ្យាល័យសីហមុនីរាជាទេ តែដោយបទចម្រៀងទៅសម្ពោធសាកលវិទ្យាល័យសម្ដេចព្រះសីហនុ ឯណានោះវិញ ។

សម្ដេចថា មានការតែងនិពន្ធបទចម្រៀងច្រើនក៏ប៉ុន្តែគួរណាស់តែផ្ដោតទៅលើភាពត្រឹមត្រូវនៃបទចម្រៀងទាំងអស់នោះ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អ្នកចម្រៀង, អ្នកនិពន្ធបទចម្រៀងក្នុងឱកាសពិធីសម្ពោធអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និពន្ធឡើងវិញ ខណៈអ្នកនិពន្ធបាននិពន្ធមិនបានត្រឹមត្រូវ (ខុសទីតាំង នៃពិធីសម្ពោធ) ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកនិពន្ធចម្រៀងក្នុងពិធីផ្សេងៗមានច្រើនលើសលប់ ដែលបទចម្រៀងខ្លះ សម្តេចមិនបានស្តាប់ ឬមិនមានពេលស្តាប់ឡើយ ដោយសារតែបទចម្រៀងច្រើនពេក៕ អត្ថបទ៖ ស៊ូ វណ្ណលុក រូបភាព វេង លឹមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner