សម្តេចតេជោ ហ៊ុន សែន៖ ទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្រ្តី ក៏នៅតែបន្តគ្រប់គ្រងផ្នែកនយោបាយនៅកម្ពុជាដដែល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្រ្តី ក៏នៅតែបន្តគ្រប់គ្រងផ្នែកនយោបាយនៅកម្ពុជាដដែល។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រកាសដូច្នេះនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្ត ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សម្តេចតេជោ បានមានប្រសាសន៍ជាថ្មីម្តងទៀតថា បើទោះបីសម្តេច ឈប់ធ្វើជានាយករដ្ឋមន្រ្តី ក៏សម្តេចនៅតែបន្តគ្រប់គ្រងខាងផ្នែកនយោបាយនៅប្រទេសកម្ពុជាដដែល ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា គណបក្សប្រជាជនកម្ពុជា ទទួលបានលំដាប់លេខរៀងទី១៨ គឺជាលេខល្អ «មានហុងស៊ុយ» ហើយក៏ជាសញ្ញាងាយស្រួល ចងចាំ របស់បងប្អូនប្រជាពលរដ្ឋ ចំពោះការគូសសន្លឹកឆ្នោតផងដែរ។

សម្តេច ក៏បានបង្ហាញការពេញចិត្តចំពោះការចាប់លេខរៀងគណបក្សប្រជាជនកម្ពុជា នៅលំដាប់លេខរៀងទី១៨ ដែលលេខល្អ និងងាយកត់ចំណាំ (ជួរទី២ ខាងក្រោយគេបង្អស់) ។

សូមជម្រាបថា លំដាប់លេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ រួមមាន៖
១៖ គណបក្សសំបុកឃ្មុំ
២៖ គណបក្សខ្មែរតែមួយ
៣៖ គណបក្សសញ្ជាតិកម្ពុជា
៤៖ គណបក្សខ្មែររួបរួមជាតិ
៥៖ គណបក្សកម្លាំងប្រជាធិបតេយ្យ
៦៖ គណបក្សកសិករ
៧៖ គណបក្សស្រ្តីដើម្បីស្ត្រី
៨៖ គណបក្សខ្មែរឈប់
៩៖ គណបក្សហ្វ៊ុនស៉ិនប៉ិច
១០៖ គណបក្សធម្មាធិបតេយ្យ
១១៖ គណបក្សមូលដ្ឋាន
១២៖ គណបក្សបំណងប្រជាពលរដ្ឋ
១៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៤៖ គណបក្សឯកភាពជាតិខ្មែរ
១៥៖ គណបក្សខ្មែរអភិរក្ស
១៦៖ គណបក្សយុវជនកម្ពុជា
១៧៖ គណបក្សជនជាតិដើមប្រជាធិបេតយ្យ
១៨៖ គណបក្សប្រជាជនកម្ពុជា ៕ អត្ថបទ៖ ស៊ូ វណ្ណលុក រូបភាព វេង លឹមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner