ជនសង្ស័យ ៥៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៦ករណី ថ្ងៃទី២៩ ខែឧសភា ម្សិលមិញនេះ!
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៥៦នាក់ (ស្រី១នាក់) ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ។
ក្នុងចំណោមជនសង្ស័យចំនួន ៥៦នាក់ រួមមាន៖ ជួញដូរ ១០ករណី ឃាត់ ២០នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ៩នាក់ (ស្រី ០នាក់)។ និងប្រើប្រាស់ ១០ករណី ឃាត់ ២៧នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ២៨៣,៨០ក្រាម និង២កញ្ចប់តូច។ មេតំហ្វេតាមីន (Wy) ស្មេីនិង ២,៩៤ក្រាម។កេតាមីន (Ke) ស្មេីនិង ៤២១៤,៤៧ក្រាម។ និងអុិចស្តាសុី (mdma) ស្មេីនិង ១០១៨,០ក្រាម។
ក្នុងប្រតិបត្តិការនោះ ជា លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ កម្លាំង នគរបាលជាតិទាំង ១០អង្គភាព៕
ដោយ៖ ភារ៉ា និងប៊ុនធី