សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ បានធ្វើឱ្យកម្ពុជា ជួបវិនាសកម្ម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារតែមានកំហុសខាងនយោបាយនៃការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានធ្វើឱ្យកម្ពុជាយើងជួបសង្រ្គាមវិនាសកម្មជាបន្តបន្ទាប់ ។

សម្ដេចនាយករដ្ឋមន្ត្រី ថ្លែងបែបនេះនៅក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ។

សម្តេចតេជោ បានបន្តរម្លឹកដល់គុណបំណាច់នៃការដឹកនាំមកសន្ដិភាពរបស់ព្រះបរមរតនកោដិ នរោត្តម សីហនុ កាលពីសម័យសង្គមរាស្រ្ដនិយម ធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្ដិភាព និងមានការរីកចម្រើន ប៉ុន្តែដោយសារតែសង្គ្រាមបានបំផ្លាញសន្ដិភាពដែលខិតខំរកបាននាពេលនោះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងធ្លាប់មានបទពិសោធន៍ហើយ ទី១-សង្គ្រាម និងទី២-គឺសង្គ្រាមបានបំផ្លាញធនធានមនុស្ស ដូច្នេះវាបានបំផ្លាញប្រទេសរបស់យើង ដែលមានធនធានសម្បូរបែប ក្លាយទៅជាប្រទេសក្រីក្រ ។ ក្នុងពេលដែលប្រទេសមួយចំនួន ប្រទេសគេ គ្មានធនធានធម្មជាតិទេ ប៉ុន្តែគេក្លាយទៅជាអ្នកមានបាន ដោយសារទី១-នយោបាយគេត្រូវ និងទី២-គេមានធនធានមនុស្ស ឯសម្រាប់យើង ក៏ដូចគ្នាដែរ គឺយើងមានកំហុសខាងនយោបាយ ហើយយើងខ្វះធនធានមនុស្ស ៕ អត្ថបទ៖ ស៊ូ វណ្ណលុក រូបភាព វេង លឹមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner