តំណាងគណបក្សនយោបាយទាំង ១៨ ចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំ សញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើ សន្លឹកឆ្នោត

ភ្នំពេញ៖ ដើម្បីឱ្យការរៀបចំទំហំសញ្ញា សម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត មានភាពត្រឹមត្រូវ ច្បាស់ លាស់ និងមានការបញ្ជាក់ទទួលស្គាល់ ដោយសាមីគណបក្សនយោបាយនីមួយៗ ទើបនៅរសៀលថ្ងៃទី២៩ ខែឧសភានេះ ។

ដោយមានការដឹកនាំសម្របសម្រួលដោយ លោក តុប ឫទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានប្រជុំជាមួយតំណាងគណបក្សនយោបាយទាំង ១៨ ចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំ សញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើ សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។

តំណាងគណបក្សនយោបាយទាំង១៨ បន្ទាប់ពីបានពិនិត្យលើឈ្មោះគណបក្ស និងអក្សរកត់ ក៏ដូចជាស្លាកសញ្ញាគណបក្ស នីមួយៗ ឃើញថា ត្រឹមត្រូវតាមទម្រង់អស់ហើយ គឺតំណាងគណបក្សទាំង ១៨ត្រតូវចុះហត្ថលេខា ទទួលស្គាល់ដើម្បីគ.ជ.ប ទុកតម្កល់ជាឯកសារ រួចរៀបបច្ចេកទេសសម្រាប់បោះពុម្ព លើសន្លឹកឆ្នោតនៅពេលខាងមុនេះ ។

សូមបញ្ជាក់ថា៖ករណីប្រជាពលរដ្ឋមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែអត់មានអត្តសញ្ញាណប័ណ្ណ ដោយប្រការណាមួយ ដូចជា បាត់ ឬខូចហើយដើម្បីប្រើប្រាស់ទៅបោះឆ្នោតគឺសាមីខ្លួន ត្រូវទៅសុំឯកសារ(ឯ- អ )នៅអាជ្ញាធរកំពុងរស់នៅ បញ្ជាក់អត្តសញ្ញាណដើម្បីប្រើប្រាស់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ ខាងមុខ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner