ឈុន ពន់ ៖ខ្ញុំអាចចាកចេញពីភាពក្រលំបាកនិងមានជីភាពធូធាដូចសព្វថៃ្ងនេះគឺដោយសារចាប់យកអាជីពកីឡា

ភ្នំពេញ ៖ ឈុន ពន់ ជាកីឡាករប្រណាំងរទះជនពិការមួយរូបដែលត្រូវបានដាក់ក្តីរំពឹងខ្ពស់ ក្នុងចំណោមកីឡាកអត្តពលកម្មជនពិការ លេចធ្លោរបស់កម្ពុជាលើវិញ្ញសាប្រណាំងរទះដែលមានលទ្ធភាពអាចប្រជែងដណ្តើមបានមេដាយយ៉ាងតិច២គ្រឿងជូនកម្ពុជាក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឈុន ពន់ បច្ចុប្បន្នកំពុងតែពង្រឹងសមត្ថភាពហ្វឹកហាត់យ៉ាងខ្លាំងនៅក្នុងពហុកីឡដ្ឋានមរតកតេជោ ត្រៀមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលដំណើរការប្រកួតពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២៣ខាងមុននេះ។កីឡាកររទះវ័យ៤១ឆ្នាំរូបនេះ នឹងត្រូវប្រកួតលើវិញ្ញសាប្រណាំងរទះចម្ងាយ១០០ម៉ែត្រ .២០០ម៉ែត្រ និង៤០០ម៉ែត្រ។

ម្ចាស់មេដាយមាសអាស៊ានប៉ារ៉ាហ្គេម លើកទី១១ រូបនេះ បានចូលប្រឡុកក្នុងអាជីពជាកីឡាករប្រណាំងរទះក្នុងឆ្នាំ២០១៣ ដោយសារតែមុខរបរជាងជុសជុលម៉ាញ៉េទូរទស្សន៍និងទូរស័ព្ទដៃដែលជាមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃពុំសូវកាក់កបមិនអាចជួយឲ្យជីវភាពរបស់គាត់ប្រសើរឡើងនោះ ទើបធ្វើគាត់សម្រេចចិត្តចូលប្រឡុកក្នុងវិស័យកីឡាជនពិការវិញ ដោយបានហ្វឹកហាត់លើកីឡាអត្តពលកម្មវិញ្ញសាប្រណាំងរទះរហូតទទួលបានឱកាសក្លាយជាកីឡាករជម្រើសជាតិជនពិការផ្នែកកីឡាអត្តពលកម្មលើវិញ្ញសាប្រណាំងរទះចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមសម្រេចក្តីស្រម៉ៃបានជិះយន្តហោះ និងដណ្តើមបានមេដាយជូនជាតិដូចកីឡាករជនពិការរៀមច្បង។

ដោយសារតែការខិតខំប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពធ្វើឲ្យសមត្ថភាពកីឡាកររទះរូបនេះអភិវឌ្ឍរីកចំរើនទទួលបានឱកាសចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមជាបន្តបន្ទាប់ និងបានដណ្តើមមេដាយជូនជាតិជាច្រើនគ្រឿង ។ តាមរយៈសមិទ្ធផលមេដាយដណ្តើមបានពីព្រឹត្តិការណ៍ប្រណាំងកម្រិតអន្តរជាតិក្នុងតំបន់អាស៊ាននេះហើយ បានជួយកែប្រែមុខមាត់ និងជីវភាព កីឡាកររទះ ឈុន ពន់ ចាកចេញផុតពីភាពក្រលំបាក មកធូធាប្រសើរឡើងនិងបានកសាងគ្រួសារតូចមួយរស់ដោយមានសភមង្គល ដោយប្រើប្រាស់អាជីពជាកីឡាករ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។

សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាទទួធ្វើជាម្ចាស់ផ្ទះនេះ ឈុន ពន់ ក្នុងនាមកីឡាករជនពិការកម្ពុជាបានប្តេជ្ញាចិត្តខិតខំប្រកួតឲ្យអស់ពីលទ្ធភាព ដណ្តើមមេដាយឲ្យបានជូនជាតិ និង សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាការតបស្នងគុណ ដល់ សម្តេចទាំងទ្វេ ដែលបានយកចិត្តទុកចំពោះជនពិការ ពិសេស កីឡាករកីឡាការិនីជនពិការភាព។

ឈុន ពន់ បានធ្លាក់ខ្លួនជាជនពិការភាពក្នុងអាយុ៣ទៅ៤ឆ្នាំ ដោយជំងឺគ្រុនស្វិតដៃជើង ក្នុងជីវិតជាជនពិការភាពនេះ បានតស៊ូរៀនសូត្រដល់វិទ្យាល័យ ហើយ ក៏សម្រេចចិត្តបញ្ចប់ការសិក្សា ងាកទៅរកជំនាញវិញ ដើម្បីធ្វើជាមុខរបរចិញ្ចឹមជីវិត ប៉ុន្តែអាជីពមិនសមប្រកប ក៏ចូលប្រឡុងក្នុងវិស័យកីឡាជនពិការវិញ រហូតមានមុខមាត់និងមានជីវភាពធូធា។

សម្រាប់ការប្រឡុងក្នុងអាជីពកីឡា រយៈពេល១០ឆ្នាំកន្លងមកនេះ ឈុន ពន់ ប្រជែងដណ្តើមបានមេដាយជូនជាតិ ជាច្រើនគ្រឿង ក្នុងនោះ ស៊ីហ្គេមនៅប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៣ ដណ្តើមបានមេដាយប្រាក់២គ្រឿង .ឆ្នាំ២០១៥ អាស៊ានប៉ារ៉ាហ្គេមនៅប្រទេសសង្ហបុរីដណ្តើមបានមេដាយ២គ្រឿងប្រាក់១.សំរិទ្ធ១ .ឆ្នាំ២០១៧នៅម៉ាឡេមិនទទួលបានមេដាយទេ និង លើកទី១១នៅឥណ្តូនេស៊ីទទួលបានមេដាយមាស១និង សំរិទ្ធ ៕

ផលិត ដោយ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner