ចិនបញ្ជូនអវកាសយានិកស៊ីវិលដំបូងទៅកាន់ស្ថានីយអវកាស

ប៉េកាំង៖ ចិនបានបញ្ជូនអវកាសយានិកបីរូប ក្នុងនោះមានជនស៊ីវិលម្នាក់ទៅកាន់ស្ថានីយអវកាស ធានហ្កុង (Tiangong) ជាលើកដំបូង ខណៈចិនមានផែនការបញ្ជូនអវកាសយានិកទៅឋានព្រះចន្ទនៅចុងទសវត្សរ៍នេះ។

យាន សិនចូវ-១៦ (Shenzhou-16) ដែលផ្ទុកអវកាសយានិកទាំងបីរូប ត្រូវបានបាញ់បង្ហោះតាមរយៈគ្រាប់រ៉ុក្កែត Long March 2F ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិន កាលពីម៉ោង ៩៖៣១នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់)។ ការបាញ់បង្ហោះនេះ គឺទទួលបានជោគជ័យយ៉ាងពេញលេញ ដោយអវកាសយានិកទាំងអស់ស្ថិតក្នុងស្ថានភាពល្អ។

ប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២ របស់ពិភពលោកមួយនេះ បានចាក់បញ្ចូលប្រាក់រាប់ពាន់លានដុល្លារ ទៅក្នុងកម្មវិធីអវកាសដែលគ្រប់គ្រងដោយយោធារបស់ខ្លួន ដើម្បីជំរុញសន្ទុះតាមឱ្យទាន់សហរដ្ឋអាមេរិក និងរុស្ស៊ី។

តួយ៉ាង ចិនគឺជាប្រទេសទី ៣ហើយ ដែលបានបញ្ជូនមនុស្សទៅកាន់គន្លងតារាវិថី ហើយស្ថានីយអវកាស Tiangong គឺជារតនៈសម្បត្តិនៃកម្មវិធីអវកាសរបស់ខ្លួន ដែលបានចុះចតយានរ៉ូបូតនៅលើភពអង្គារ និងព្រះចន្ទ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner