សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកបន្តវេនថា ត្រូវបន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពង្រឹងសេដ្ឋកិច្ច ហើយកុំចាយលុយខ្ជះខ្ជាយ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់អ្នកបន្តវេនថា ត្រូវបន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពង្រឹងសេដ្ឋកិច្ច។ សម្ដេចថា ការចំណាយណាដែលមិនចាំបាច់ មិនត្រូវធ្វើការចំណាយនោះទេ។

សម្ដេចតេជោ បានបន្តថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពង្រឹងដល់សេដ្ឋកិច្ចនេះ គឺជាការបែងចែកផ្លែផ្កានៃកំណើតសេដ្ឋកិច្ចប្រកបដោយសមធម៌ ដែលសំដៅទៅដល់ការបែងចែកនៃសេដ្ឋកិច្ច ទៅលើហេដ្ឋារចនាសម្ព័ន្ធ។ សម្ដេច ថា កុំចាយលុយខ្ជះខ្ជាយរបស់ណាដែលមិនត្រូវចាយ កុំចាយ ត្រូវទុកលុយ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប ក្រោយចំណាយពេលសាងសង់ចំនួន ២៨ខែ និងស្ពានអាកាសឫស្សីកែវ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ ៕ អត្ថបទ ៖ ស៊ូ វណ្ណលុក ,រូបភាព ៖ វេង លឹមហួត . សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner