Xiaomi ចាប់ដៃគូរជាមួយ Dixon ផលិតស្មាតហ្វូននៅឥណ្ឌា

ញូវដែលី៖ ក្រុមហ៊ុនបច្ចេកវិទ្យា Dixon ឥណ្ឌាបានចាប់ដៃគូរសហការជាមួយក្រុមហ៊ុន Xiaomi ឥណ្ឌា ដើម្បីផលិត និងនាំចេញស្មាតហ្វូនសម្រាប់ក្រុមហ៊ុនចិន។

ការប្រកាសដែលបានបង្កើនភាគហ៊ុនរបស់ក្រុមហ៊ុន Dixon ឥណ្ឌា ដល់ទៅ ៤ភាគរយនេះ បានកើតមានឡើងបន្ទាប់ពីក្រុមហ៊ុន Xiaomi ឥណ្ឌា បានបង្ហាញពីផែនការចាប់ផ្តើមផលិតផលិតផលបំពងសំឡេងឥតខ្សែ (wireless audio products) នៅក្នុងប្រទេសឥណ្ឌា ដោយចាប់ដៃគូជាមួយក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច Optiemus។

ឥណ្ឌាកំពុងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនទូទាំងពិភពលោក ឱ្យចូលមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងផលិតកម្មក្នុងស្រុក ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌា ដើម្បីក្លាយជាមហាអំណាចនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកសកល៕

ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner