សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ ឧសភា ២០២៣

១. ផលិតផលជលផលធម្មជាតិរបស់កម្ពុជា ចំនួន ១២ប្រភេទ រួមមាន ត្រីប្រា ត្រីពោរ បង្គាខ្លឹង បង្គារប៉ារ៉ា អន្ទង់ស្រែ ខ្យង និងកំពឹសជាដើម ត្រូវបានអគ្គនាយកដ្ឋានគយចិនសម្រេចអនុញ្ញាតឱ្យនាំចូលទីផ្សារចិន – AMS Central

២. គិតត្រឹមខែឧសភា ឆ្នាំ២០២៣ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង៥០% ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២៥ – ខ្មែរថាមស៍

៣. វិស័យកាត់ដេរសម្លៀកបំពាក់ ការផលិតកាបូប ស្បែកជើង វិស័យកសិកម្ម និងការដំឡើងគ្រឿងបង្គុំ ជាវិស័យដែលពេញនិយមសម្រាប់វិនិយោគនៅកម្ពុជា – ស៊ីស៊ីថាមស៍

៤. បណ្តាប្រទេសលោកខាងលិចកំពុងដាក់សម្ពាធលើតួកគី ឱ្យព្រមទទួលយកស៊ុយអែត ចូលជាសមាជិកអង្គការណាតូ ខណៈរដ្ឋាភិបាលស៊ុយអែត បាននិងកំពុងព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលតួកគី – FT

៥. អ៊ុយក្រែន បានជំរុញឱ្យអាល្លឺម៉ង់ និងចក្រភពអង់គ្លេស បញ្ជូនយន្ដហោះចម្បាំង Eurofighter Typhoon មកឱ្យប្រទេសខ្លួន ដើម្បីទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៊ី – AFP

#ams1minute

ads banner