ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អរគុណ សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា ដែលប្រឹងប្រែងថែរក្សាដំរីស្រុកនៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសមពីសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះសមាគម ដែលប្រឹងប្រែងថែរក្សាដំរីស្រុកនៅកម្ពុជា ខណៈបរិមាណដំរីស្រុកនេះ មានចំនួនតិចតួច ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បង្កើនបន្ថែមទៀត។

នៅក្នុងការងារថែទាំនិងចិញ្ចឹមសត្វដំរី ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់សមាគមឱ្យគិតគូរដល់សុខុមាលភាពដំរីឱ្យបានល្អ ត្រូវមានផែនការច្បាស់លាស់ ដើម្បីធានានូវប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ។

ចំពោះការស្វែងរកការសហការជាមួយក្រសួងកសិកម្ម ក្នុងការបន្តឆន្ទៈអភិរក្សដំរីខ្មែរអៃរាវត្តានេះ ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ក្រសួងនឹងជួយសមាគមលើបច្ចេកទេសនិងអ្នកជំនាញ ព្រមទាំងការផ្សព្វផ្សាយ និងលទ្ធភាពក្នុងការស្វែងរកថវិកាគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធនានាផងដែរ ៕
ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner